សឹងស្រក់ទឹកភ្នែក! នេះហើយរោងបុណ្យសព ខេមរៈ ស្រីពៅ ដែលធ្វើនៅគេហដ្ឋាន ក្បែរវត្តសំរោងអណ្តែត

ខណៈដែលសពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ កំពុងតែដឹកតាមយន្តហោះចេញពីប្រទេសឥណ្ឌា លោក ខេមរៈ ភារុណ ក៏បានបង្ហាញទិដ្ឋភាពរោងបុណ្យដែលបានរៀបចំរួចរាល់សម្រាប់ទទួល ខេមរៈ ស្រីពៅ ទាំងទឹកមុខស្រពាប់ស្រពោន។ ដោយយោងតាមប្រភពបានឲ្យដឹងថាសពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ កំពុងតែរៀបចំដឹកមកធ្វើបុណ្យ តាមប្រពៃណីនៅប្រទេសកំណើតរបស់ខ្លួននឹងមកដល់នៅល្ងាចនេះ ដោយយកមកធ្វើបុណ្យនៅឯគេហដ្ឋាន នៅវត្តសំរោងអណ្តែត។

គួររំលឹកថា ខេមរៈ ស្រីពៅ បានទទួលមរណភាពក្នុងវ័យ២៦ឆ្នាំ ដោយសារតែជម្ងឺសួត និងក្រលៀនធ្ងន់ធ្ងរ នៅឯមន្ទីរពេទ្យក្នុងប្រទេសឥណ្ឌា សូមចូលរួមសោកស្តាយដល់គ្រួសារនៃសព ដោយខណៈនេះកំពុងតែរៀបចំដឹកមកធ្វើបុណ្យតាមប្រពៃណីនៅប្រទេសកំណើតរបស់ខ្លួន៕ ប្រភព៖ Khmernote TV