ទីបំផុត Jeab Pijittra និង Boy Peacemaker ដឹកដៃគ្នាចូលរោងការហើយ ក្រោយរង់ចាំអស់រយៈពេល១៤ឆ្នាំរួចមក

ក្រោយពីឆ្លងកាត់ព្យុះភ្លៀង និងមេរៀនជីវិតកម្សត់ ជាមួយគ្នាអស់រយៈពេល១៤ឆ្នាំរួចមក នៅទីបំផុតតារាចម្រៀង លោក Boy Peacemaker និងតារាសម្តែងស្រីនាង Jeab Pijittra បានដឹកដៃគ្នាចូលរោងការហើយ។ នារាត្រីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ គេបានឃើញអ្នកទាំងពីរមានទឹកមុខញញឹមស្រស់ស្រាយ នៅក្នុងកម្មវិធីមង្គលការដែលអ្នកទាំងពីរបានរង់ចាំអស់រយៈពេល១៤ ឆ្នាំ។

គួរបញ្ជាក់ឲ្យដឹងផងដែរថាតារាមួយគូនេះមានគម្រោងរៀបការម្តងរួចមកហើយនៅឆ្នាំ២០១៣ តែជាអកុសលទ្រព្យសម្បត្តិដែលអ្នកទាំងពីរខិតខំសន្សំបែរជារលាយក្នុងមួយប៉ប្រិចភ្នែក ដោយសារតែអគ្គិភ័យបានលេបត្របាក់ហាងលក់ទំនិញ ដែលជាហេតុបណ្តាលឲ្យអ្នកទាំងពីរត្រូវរំសាយគម្រោងរៀបការ និងធ្លាក់ខ្លួនជំពាក់លុយគេដល់ទៅ៤៨លានបាត។ តែនៅទីបំផុតនៅថ្ងៃម្សិលមិញនេះអ្នកទាំងពីរក៏ជំនះនូវរាល់ឧបសគ្គរហូតបានសម្រេច ឈានដល់ថ្ងៃមង្គលការជាមួយស្នាមញញឹម៕ ប្រភព៖ Khmernote TV