វៀតណាមព្រួយបារម្ភអំពីការបំពុលខ្យល់ ស្របពេលអ័ព្ទក្រាស់ៗនៅ សៃហ្គន កើតមានប៉ុន្មានថ្ងៃជាប់គ្នា

អ័ព្ទដ៏ក្រាស់ដែលគ្របដណ្តប់ទីក្រុងហូជីមិញរហូតដល់រសៀលថ្ងៃសុក្រ បានធ្វើឱ្យអ្នកស្រុក និងអ្នកជំនាញព្រួយបារម្ភអំពីការខូចគុណភាពខ្យល់។ ម្សិលមិញនេះផ្នែកជាច្រើននៃទីក្រុងហូជីមិញស្ថិតនៅក្រោមស្រទាប់អ័ព្ទដ៏ក្រាស់ តាំងពីព្រឹករហូតដល់ពេលរសៀល ដែលធ្វើឱ្យអ្នកដំណើរមានការត្អូញត្អែរថាពិបាកមើលផ្លូវ។

សីតុណ្ហភាពនៅក្នុងទីក្រុងដែលជាធម្មតាគឺតែងតែក្តៅ ប៉ុន្តែនៅព្រឹកថ្ងៃសុក្រវាបានធ្លាក់ចុះដល់ ២១ អង្សាសេ។ ផ្សែងអ័ព្ទគឺជាបាតុភូតដ៏កម្រនៅទីក្រុងហូជីមិញ ប៉ុន្តែវាបានក្លាយជារឿងធម្មតាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ហើយប៉ុន្មានថ្ងៃនេះគឺមានអ័ព្ទតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ដែលវាជាសញ្ញាមួយនៃការបំពុលខ្យល់អាកាស ហើយចរាចរណ៍ និងផ្សែងឧស្សាហកម្មអាចជាកត្តាដែលនាំឱ្យមានការបំពុលនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Khmer Note