ប្អូនប្រុសដែលប្រតិកម្មថ្នាំ ពេលនេះមានសភាពធូរស្បើយជាងមុនហើយ

កាលពីកន្លងទៅថ្មីៗនេះ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយមានក្មេងប្រុសមួយរូប ឈឺមានជម្ងឺរលាកបំពង់ក ហើយលេបថ្នាំរួចបណ្តាលឲ្យប្រតិកម្មថ្នាំ ធ្វើឲ្យខ្លួនប្រាណមានសភាពធ្ងន់ធ្ងរ។ ក្រោយមកក្រុមគ្រួសាររបស់ក្មេងប្រុសរូបនោះ បានបញ្ជូនប្អូនប្រុសទៅព្យាបាលនៅឯប្រទេសវៀតណាម។

ក្រុមជំនួយសប្បុរសធម៌ជាច្រើនបានបង្ហាញការខ្វាយខ្វល់ចំពោះ ស្ថានភាពប្អូនប្រុសដែលប្រតិកម្មថ្នាំមួយរូបនេះ តែយ៉ាងណាមិញតាមប្រភពមួយនៃក្រុមជំនួយបានឲ្យដឹងថា «នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ក្រុមការងារបានចុះមកសួរសុខទុក្ខ ប្អូនប្រុសដែលប្រតិកម្មថ្នាំ ឥឡូវនេះប្អូនប្រុស កំពុងសម្រាកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Khoa ung bướu huyết học Nhi Đồng 2 (យីដុងហាយ) និងព្រមទាំង បាននាំយកថវិកា ដែលទទួលបានការឧបត្ថម្ភ ពីបណ្តាបងប្អូន សប្បុរសជន ក្នុងស្រុក និង ក្នុងស្រុក ដែលថវិកាសរុបមានចំនួន ២៣១០ដុល្លារអាមេរិក ជូនដល់ក្រុមគ្រួសារ ប្អូនប្រុស សម្រាប់ផ្គត់ផ្គង់ការចំណាយព្យាបាល នៅមន្ទីរពេទ្យ ឥឡូវនេះអាការៈសុខភាពរបស់ប្អូនប្រុស បានធូរបន្តិចហើយ។ នាងខ្ញុំ ព្រមទាំងក្រុមការងារ ជំនួសមុខអោយគ្រួសារសារប្អូនប្រុសសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរ បងប្អូន សប្បុរសជន ជួបប្រទះតែសេក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបាន និង សុខភាពល្អ គ្រប់គ្នា»។ យ៉ាងណាមហាជនជាច្រើននៅតែបន្តផ្តល់ជំនួយ ព្រមជាមួយការជូនពរឲ្យប្អូនប្រុសមួយរូបនេះ ឆាប់បានជាសះស្បើយ៕

ប្រភព៖ Khmernote TV