ស្រណោះណាស់ រូបភាព ខេមរៈ ស្រីពៅ ពេលដែលមានដង្ហើម បង្ហាញស្នាមញញឹមស្រស់បំព្រង

តារាចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាព ក្នុងអាយុ២៦ឆ្នាំ នៅវេលាប្រមាណជា ១រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅឯមន្ទីរពេទ្យមួយក្នុងប្រទេសឥណ្ឌា។ អ្វីដែលគួរឲ្យរំជួលចិត្តនោះអ្នកគាំទ្រ និងសិល្បករ សិល្បការិនីទូទាំងប្រទេសបានរំលឹកនូវអនុស្សាវរីយ៍ជាច្រើន ដោយមានការបង្ហោះវីដេអូចម្រៀង និងមានអ្នកខ្លះបានបង្ហោះរូបភាពខ្លួនបានថតរូបជាមួយនឹង ខេមរៈ ស្រីពៅ ដោយបង្ហាញនូវការសោកស្តាយ។

យ៉ាងណាមិញក៏មកមើលរូបភាពរបស់ ខេមរៈ ស្រីពៅ ជាច្រើនសន្លឹកនៅពេលដែលនាងមានដង្ហើម មានសុខភាពល្អ និងបង្ហាញភាពស្រស់ស្រាយជាមួយនឹងស្នាមញញឹម ធ្វើឲ្យមហាជនជាច្រើនមានការស្តាយស្រណោះជាខ្លាំង។គួររំលឹកផងដែលថា ខេមរៈ ស្រីពៅ មានជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ ដោយទើបតែបញ្ជូនព្យាបាលវះកាត់នៅប្រទេសឥណ្ឌាបានរយៈពេល២ខែ ប៉ុន្តែអកុសលក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន។ សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព និងសោកស្តាយចំពោះការបាត់បង់សិល្បការិនីដែលមានសមត្ថភាព៕

ប្រភព៖ Khmernote TV