លោក ខេមរៈ ភារុណ ទៅយក ខេមរៈ ស្រីពៅ ដល់មន្ទីរពេទ្យនៅឥណ្ឌា ព្រមទាំងពោលពាក្យបែបនេះ

ខណៈដែលសពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ កំពុងតែដឹកតាមយន្តហោះចេញពីប្រទេសឥណ្ឌា ក្រុមគ្រួសារក៏បានបង្ហាញទិដ្ឋភាពរោងបុណ្យដែលបានរៀបចំរួចរាល់សម្រាប់ទទួល ខេមរៈ ស្រីពៅ ទាំងទឹកមុខស្រពាប់ស្រពោន។ ជាមួយនឹងការរង់ចាំ លោក ខេមរៈ ភារុណ ជាបងប្រុសបង្កើតដែលបានជិះយន្តហោះទៅយក ខេមរៈ ស្រីពៅ នៅ​ឯមន្ទីរពេទ្យមួយនៅឥណ្ឌានោះ បានបង្ហោះរូបភាពព្រមទាំងជាមួយនឹងសារដ៏គួរឲ្យសោកសៅថា៖ “អូនផឹកទឹកអោយច្រើនចាំបងនាំអូនទៅផ្ទះយើងទៅជួបបងប្អូនយើងវិញ”។

សពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ កំពុងតែរៀបចំដឹកមកធ្វើបុណ្យ តាមប្រពៃណីនៅប្រទេសកំណើតរបស់ខ្លួននឹងមកដល់នៅល្ងាចនេះ ដោយយកមកធ្វើបុណ្យនៅឯគេហដ្ឋាន នៅវត្តសំរោងអណ្តែត។ គួររំលឹកថា ខេមរៈ ស្រី​ពៅ មាន​ជំងឺ​សួត និង​ក្រលៀន​ធ្ងន់ធ្ងរ​យូរណាស់​មក​ហើយ ប៉ុន្តែ​ក្រុម​គ្រួសារ​មិនសូវ​ជា​ចាប់អារម្មណ៍​ប៉ុន្មាន​នោះ​ទេ​ពោល​គឺ​ទើបតែ​រយៈពេល​២​ខែ​នេះ​នាង​មាន​អាការ​ធ្ងន់ធ្ងរ​ទើប​ក្រុម​គ្រួសារ​សម្រេច​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ជា​អកុសល​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​របស់​នាង​បាន​ឡើយ៕

ប្រភព៖ Khmernote TV