ស្រណោះណាស់! សមិទ្ធផលសាសនាចុងក្រោយដែល ខេមរៈ ស្រីពៅ កសាងទុកក្នុងវត្តអារាម

តារាចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាព ក្នុងអាយុ២៨ឆ្នាំ នៅវេលាប្រមាណជា ១រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ម្សិលមិញ នៅឯមន្ទីរពេទ្យមួយក្នុងប្រទេសឥណ្ឌា។ ដំណឹងនេះបានធ្វើឲ្យមហាជន និងសិល្បករ សិល្បការិនីទូទាំងប្រទេស សម្តែងការតក់ស្លុត និងសោកស្តាយជាពន់ពេកចំពោះការបាត់បង់តារាដែលមានសមត្ថភាព។

យ៉ាងណាមិញយោងតាមប្រភពច្បាស់ការមួយបានឲ្យដឹងថា កាលពីឆ្នាំ២០១៨ ខេមរៈ ស្រីពៅ បានកសាងនូវរូបសំណាកមួយនៅក្នុងវត្តអារាម ពោលគឺក្នុងវត្តជោតនារាម ហៅវត្តគរ ដែលមានទីតាំងនៅឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ដោយគណនីហ្វេសប៊ុក Wat Kor Kampongcham បានឲ្យដឹងថា៖ “នេះជាសមិទ្ធផលចុងក្រោយដែល កញ្ញា ខេមរៈ ស្រីពៅ បានកសាងទុកដាក់ក្នុងវត្តជោតនារាម (គរ) សូមផលបុណ្យដែលកញ្ញាបានសាង ជួយអោយដួងវិញ្ញាណក្ខន្ធដល់នូវសុគតិភព។ គ្មានអ្វីជួយកញ្ញាបានក្រៅពីផលបុណ្យដែលកញ្ញាបានសាងទេ អនត្តាជីវិតបើគិតទៅ ក្នុងពេលរស់នៅត្រូវធ្វើការកសាងជូនជាតិជូនសាសនា អ្នកប្រាជ្ញពោលថារស់មុនស្លាប់។ អនិច្ចំ ទុក្ខំ អនត្តា”៕

ប្រភព៖ Khmernote TV