(Update) ពេលនេះសាកសព ខេមរៈ ស្រីពៅ ទើបតែបញ្ជូនចេញពីមន្ទីរពេទ្យនៅប្រទេសឥណ្ឌា

មុននេះបន្តិចលោក ខេមរៈ សិរីមន្ត បានឲ្យដឹងថាសាកសពរបស់ប្អូនស្រីលោក ទើបតែបញ្ជូនចេញពីមន្ទីរពេទ្យនៅប្រទេសឥណ្ឌា ដោយពេលវេលានៃការមកដល់នៅគេហដ្ឋាននៅវត្តសំរោងអណ្តែតនឹងមានការផ្លាស់ប្តូរ។ ដោយលោក ខេមរៈ សិរីមន្ត បានសរសេររៀបរាប់ថា៖

“ដំណើរចាកចេញពីប្រទេសឥណ្ឌារបស់ប្អូនស្រី ខេមរៈ ស្រីពៅ សូមថ្លែងអំណរគុណ ដល់លោកនាយឧត្តសេនីយ៍កត្តិបណ្ឌិត ប៉ា ហ៊ី ប៊ុនហៀង និង លោកជំទាវ ម៉ាក់ ប៉ែន ចន្ទី ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល និង លោកជំទាវ ហុីង សុខលាភ ដែលបាននិមន្តអញ្ជើញ សម្តេចព្រះសង្ឃ វង់ សាម៉ូរ៉ា បាំងក្សូល ដើម្បី ឧទ្ទិសបួងសួង ដួងវិញ្ញានក្ខ័ន ប្អូនស្រី ខេមរៈ ស្រីពៅ អោយបានត្រលប់មក មាតុប្រទេសយើងវិញ។ ប្រហែលស្អែកពេលរសៀលទើប សពប្អូនស្រីនឹងបានត្រលប់មកដល់ប្រទេសយើងវិញហើយ។ បើមានការប្រែប្រួល ខ្ញុំបាទនឹងជំរាបជាដំណឹងបន្តទៀត”។

គួររំលឹកផងដែលថា ខេមរៈ ស្រីពៅ បានទទួលមរណភាពនៅវ័យ២៨ឆ្នាំ ដោយសារតែមានជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ ក្រោយពេលទើបតែបញ្ជូនព្យាបាលវះកាត់នៅប្រទេសឥណ្ឌាបានរយៈពេល២ខែ ប៉ុន្តែអកុសលក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន។ សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព និងសោកស្តាយចំពោះការបាត់បង់សិល្បការិនីដែលមានសមត្ថភាព៕

ប្រភព៖ Khmernote TV