មាស សុខសោភា រន្ធត់ជាខ្លាំង ក្រោយឮដំណឹងមរណភាពរបស់ កញ្ញា ខេមរៈ ស្រីពៅ

កំពូលតារាចម្រៀងស្រីប្រចាំព្រះរាជាណាចក្រ កម្ពុជា កញ្ញា មាស សុខសោភា ដែលជាតារាមួយរូបដែលមានសម្លេងស្រទន់ ពិរោះគ្រប់បែបបទនៃចម្រៀង។ ថ្មីៗនេះ ក្រោយពីបានទទួលបានដំណឹងមរណភាពរបស់កញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនកំពូលតារាចម្រៀងប្រុស លោក ខេមរៈ សិរីមន្ត រួចមក កញ្ញាបានសម្តែងការសោកស្តាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាងថា «បងពិតជាមានអារម្មណ៍រន្ធត់ក្តុកក្តួលក្រៀមក្រំជាទីបំផុត ចំពោះមរណភាពរបស់ប្អូនស្រី ខេមរៈ ស្រីពៅ។

សម្រាប់បង ប្អូនស្រី គឺជាក្មេងស្រីគួរអោយស្រលាញ់ម្នាក់ គ្រប់ពេលបងនិយាយលេងក្រោយឆាកតន្រី្ត ប្អូនតែងតែសើចសប្បាយ រីករាយ ពោរពេញដោយស្នាមញញឹម ប្អូនតែងតែគោរពបងៗសិល្បៈរាមច្បង ទោះប្អូនមិនសូវចេះនិយាយច្រើនតែប្អូនចូលចិត្តការសប្បាយជាមួយបងៗសិល្បៈ.. នៅពេលដែលបាត់វត្តមានប្អូនពីសិល្បៈរយៈពេល ៣ ទៅ ៤ ឆ្នាំនេះ មហាជនក៏ដូចជាបងៗអ្នកសិល្បៈតែងតែបារម្ភពីសុខទុក្ខរបស់ប្អូន ចង់ជួបប្អូនតែគ្មានឱកាសនិងបានជួប រហូតបានទទួលដំណឹងដ៏សែនក្រៀមក្រំនេះ បងស្ទើរតែមិនជឿព័ត៌មានមួយនេះ ។ ជាចុងក្រោយបងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារប្អូនស្រី ខេមរះ ស្រីពៅ ហើយសូមប្អូនទៅកាន់សុគតិភព កើតជាតិណាៗសូមកុំអោយអភ័ព្វដូចជាតិនេះ ..បង និង មហាជនគ្រប់រូបនិងចងចាំប្អូនស្រីទុកក្នុងចិត្តជារៀងរហូត»៕

ប្រភព៖ Khmernote TV