ក្រុមអ្នកទេសចរបង្ហាញការភ្ញាក់ផ្អើលក្រោយ ប្រទះឃើញត្រីបាឡែន នៅសមុទ្រកោះរ៉ុងសន្លឹម

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូមួយដោយ ក្រុមអ្នកទេសចរ បានបង្ហាញការភ្ញាក់ផ្អើលក្រោយបានប្រទះឃើញត្រីបាឡែន បាណន់គង្គីក់ ក្បែរកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ កាលពីថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។ ត្រីបាឡែន នេះជាប្រភេទត្រីដែលត្រូវបានហាមឃាត់មិនអោយពលរដ្ឋឬអ្នកនេសាទប៉ះពាល់ឫសម្លាប់ជាដាច់ខាត ត្រីបាឡែននេះ ជាប្រភេទបាឡែន បាណន់គង្គីក់ (ឈ្មោះពីដូនតា) ឬឆ្លាមប៉ារ៉ា(ឈ្មោះហៅក្រៅ) ឈ្មោះជាភាសាអង់គ្លេស Whale Shark ជាត្រីស្លូតមិនកាចសាហាវនោះទេ ៕