នេះហើយទឹកចិត្តបងប្រុស! ខេមរៈ សិរីមន្ត បង្ហាញទឹកមុខស្រពាប់ស្រពោន ខណៈរង់ចាំសពប្អូនស្រីនៅរោងបុណ្យ

ខណៈដែលសពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ កំពុងតែដឹកតាមយន្តហោះចេញពីប្រទេសឥណ្ឌានៅរសៀលនេះ ក្រុមគ្រួសារក៏បានបង្ហាញទិដ្ឋភាពរោងបុណ្យដែលកំពុងរៀបចំសម្រាប់ទទួល ខេមរៈ ស្រីពៅ អ្វីដែលគួរឲ្យស្រណោះនោះគេសង្កេតនោះគឺ ខេមរៈ សិរីមន្ត បង្ហាញទឹកមុខស្រពាប់ស្រពោនខណៈរង់ចាំសពប្អូនស្រីនៅរោងបុណ្យ។

ដោយយោងតាមប្រភពបានឲ្យដឹងថាសពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ កំពុងតែរៀបចំដឹកមកធ្វើបុណ្យ តាមប្រពៃណីនឹងមកដល់នៅថ្ងៃស្អែកនេះ ដោយយកមកធ្វើបុណ្យនៅឯគេហដ្ឋាន នៅមុខសួនសុបិន្តចំការព្រីង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គួររំលឹកថា ខេមរៈ ស្រីពៅ បានទទួលមរណភាពក្នុងវ័យ២៩ឆ្នាំ ដោយសារតែជម្ងឺសួត និងក្រលៀនធ្ងន់ធ្ងរ នៅឯមន្ទីរពេទ្យក្នុងប្រទេសឥណ្ឌា សូមចូលរួមសោកស្តាយក្ដុកក្ដួលជាទីបំផុតសម្រាប់ក្រុមគ្រួសារ ក៏ដូចជាអ្នកសិល្បៈទូទាំងប្រទេស ដែលបានបាត់បង់ អ្នកសិល្បៈម្នាក់ ប្រកបដោយសមត្ថភាពខ្ពស់​៕ ប្រភព៖ Khmernote TV