ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅឥណ្ឌូនេស៊ីពេលនេះគឺកើនដល់ ៥៩នាក់ ហើយ

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងខេត្ត Sulawesi ភាគខាងត្បូងរបស់ប្រទេសឥណ្ឌូណេស៊ីបានកើនឡើងដល់ ៥៩នាក់ និងបាត់ខ្លួន ២៥នាក់ គិតមកដល់រសៀលថ្ងៃសុក្រនេះ។ យោងតាមភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិបានឱ្យដឹងថា មានភ្លៀងធ្លាក់យ៉ាងធំបានធ្វើឱ្យបាក់ទំនប់មួយកាលពីថ្ងៃអង្គារ និងបានវាយប្រហារមកលើ ១៣​សង្កាត់ ក្នុងខេត្ត Sulawesi ភាគខាងត្បូង។

គ្រោះមហន្តរាយនេះបានបង្ខំឱ្យមនុស្សចំនួន ៣,៤៨១នាក់ ចាកចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីទឹកជំនន់ និងការបាក់ដីបានបំផ្លាញផ្ទះ ៧៩ខ្នង ស្ពានចំនួន ១០ និងអគាររាប់សិបខ្នង។ យាងណាមិញក្រុមសង្គ្រោះ និងប្រតិបត្តិការសង្គ្រោះកំពុងតែមមាញឹកក្នុងការជួយជម្លៀស និងសង្គ្រោះប្រជាជនទាំងនោះ៕ អត្ថបទ៖ លីដា ប្រភព៖ Khmer Note