ខ្សែប្រយុទ្ធ Lionel Messi បានបង្ហោះសារទទួចឲ្យប៉ូលីសបន្ដសកម្មភាពរុករកកីឡាករ Emiliano Sala និងអ្នកបើកយន្ដហោះ David

ខ្សែប្រយុទ្ធ Lionel Messi បានបង្ហោះសារនៅក្នុងបណ្ដោះសង្គម Instagram ជំរុញឲ្យប៉ូលីសបន្ដការស្វែងរកខ្សែប្រយុទ្ធ Emiliano Sala និងមនុស្សផ្សេងទៀតដែលបាត់ខ្លួននៅលើយន្ដហោះឯកជនរបស់ Sala ដោយជាប់សង្ស័យថាខ្សែប្រយុទ្ធ Sala ជួបឧបទ្ទេវហេតុធ្លាក់យន្ដហោះ បន្ទាប់ពីយន្ដហោះឯកជនរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះបានបាត់ពីសញ្ញារ៉ាដាតាមដានសុវត្ថិភាព។

គិតមកត្រឹមថ្ងៃសៅរ៍នេះយន្ដហោះរបស់ខ្សែប្រយុទ្ធ Emiliano Sala ដែលជួបឧបទ្ទេវហេតុនោះបានបាត់អស់រយៈពេលជិត 1 សប្ដាហ៍ហើយនៅតែមិនទាន់ទទួលបានសញ្ញាអ្វីមួយអំពីការរុករករបស់ប៉ូលីសនៅឡើយទេ ដែលជាហេតុធ្វើឲ្យប៉ូលីសបញ្ឈប់ការស្វែងរកយន្ដហោះឯកជនរបស់ខ្សែប្រយុទ្ធ Emiliano Sala កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ ក្រោយពេលប៉ូលីសប្រកាសឈប់បេសកម្មស្វែងរក Sala នោះមានកីឡាករល្បីៗជាច្រើនបានបង្ហោះសារជំរុញឲ្យប៉ូលីសបន្ដស្វែងរកខ្សែប្រយុទ្ធរូបនេះក្នុងនោះមានដូចជា Aguero, Otamandi និងចុងក្រោយនេះគឺខ្សែប្រយុទ្ធ Lionel Messi៕

បុត្រ

ប្រភព៖ Khmer Note