ស្លុតចិត្តយ៉ាងណា! ខេមរៈ សិរីមន្ត ខ្ទប់មុខយំទន់អស់ខ្លួនប្រាណពេលឃើញក្តារមឈូសប្អូនស្រីជាទីស្រលាញ់

នាវេលាម៉ោង ៨និង៣០នាទីយប់នេះ សាកសពរបស់ ខេមរៈ ស្រីពៅ បានមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដោយមានលោក ខេមរៈ សិរីមន្ត ក្រុមគ្រួសារ និងប្រធានសមាគមសិល្បៈ អ្នកនាង ចន ច័ន្ទ និងលោក ហេងឡុង បានរង់ចាំទទួល។

អ្វីដែលគួរឲ្យតក់ស្លុតបំផុតនោះនៅពេលលោក ខេមរៈ សិរីមន្ត បានឃើញក្តារមឈូសដែលដាក់សាកសព ខេមរៈស្រីពៅ លោកពិតជាទទួលយកមិនបានរហូតទន់អស់ខ្លួនប្រាណ។ ដោយខណៈនេះក៏មានព្រះសង្ឈលោកអាចារ្យកំពុងតែសូត្រមន្តនៅទីនោះផងដែរ។ សាកសពរបស់ ខេមរៈ ស្រីពៅនឹងយកមកធ្វើបុណ្យនៅឯគេហដ្ឋាន នៅមុខសួនសុបិន្តចំការព្រីង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រមទាំងបូជានៅវេលាម៉ោង ១រសៀលស្អែកនេះ។ សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព។ (វីដេអូ៖ តារាញូ៉វ និង K01)

ប្រភព៖ Khmernote TV