អបអរផង! ភរិយានាយចយ បង្ហាញក្តីរំភើបក្រោយពរពោះកូនដំបូង

នាយចយ និងក្វាន់ឌី បានរៀបការអស់ពេលជិតមួយឆ្នាំមកហើយមកដល់ពេលនេះ យើងតែងតែសង្កេតឃើញថា គូស្នេហ៍មួយគូនេះហាក់ដូចជាផ្អែមល្ហែមឡើង ព្រមទាំងនាងក្វាន់ឌីជាភរិយា បានបញ្ចេញចរិតប្រច័ណ្ឌហួងហែងស្វាមីខ្លួនជាពិសេសតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ពេលថ្មីៗ នេះក៏កាន់តែបង្អួតភាពផ្អែមល្ហែម ធ្វើឲ្យគ្រប់គ្នាដែលអត់គូច្រណែនទៀតផង។

យ៉ាងណាមិញថ្មីៗនេះ ភរិយា នាយចយ បានបង្ហាញការភ្ញាក់ផ្អើលមួយដោយបានបង្ហាញថាខ្លួននឹងកំពុងតែពរពោះកូនដំបូង ដោយ ភរិយានាយចយ បានសរសេរសារយ៉ាងខ្លីថា៖ “គ្មានអ្វីសប្បាយចិត្តជាងទទួលបានសមាជិកថ្មីទេ welcome baby ទទួលបានកាដូរពិសេសមុនថ្ងៃខួបអាពាហ៍ពិពាហ៍”។ ក្រោយពីបានដឹងដំណឹងនេះមហាជនជាច្រើនបានចូលរួមអបអរសាទដល់ស្វាមីភរិយាមួយគូនេះ៕

ប្រភព៖ Khmernote TV