គួរឲ្យសរសើរ! លោកឧកញ៉ាចិត្តធម៌ ហុង ពីវ និងលោកជំទាវ ផ្តល់ថវិកា ២,១៨៨,៨៨៨ ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆ្នាំ២០១៩នេះ

លោកឧកញ៉ា ហុង ពីវ ដែលជាអគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ត្រូវបានបងប្អូនមហាជនជាច្រើនបានស្គាល់ថា ជាឧកញ៉ាមួយដែលមានចិត្តសប្បុរសធម៌ តែងតែជួយជនក្រីក្រ និងជាពិសេសនោះគឺតែងតែផ្តល់ថវិកាទៅដល់មន្ទីរពេទ្យគន្ធបុប្ផា រាប់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីជួយសង្គ្រោះកុមារកម្ពុជា។ កាលពីឆ្នាំ២០១៨ លោកឧកញ៉ា និងក្រុមគ្រួសារបានយកថវិការចំនួន ២,១៦៨,៨៨៨ដុល្លារអាមេរិកចូលជាមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។

ហើយសម្រាប់ឆ្នាំ២០១៩នេះផងដែរ លោកកឧញ៉ានៅតែបន្តជួយមន្ទីរពេទ្យគន្ធបុប្ផាដដែល ដោយលើកនេះលោកឧកញ៉ាបានបន្ថែមថវិការលើសឆ្នាំមុនរហូតដល់ទៅ ២,១៨៨,៨៨៨ដុល្លារអាមេរិក ដែលនេះជាចំនួនយ៉ាងច្រើនអាចបន្តផ្គត់ផ្គង់មន្ទីរពេទ្យគន្ធបុប្ផា បានមួយផ្នែកធំ។ គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យមានចំនួន៥ទីតាំង គឺ៤កន្លែងនៅក្នុងរាជធានីភ្នំពេញ និងមួយកន្លែងទៀតនៅខេត្តសៀមរាប ដោយក្នុងមួយថ្ងៃមន្ទីរពេទ្យបានទទួលកុមារកម្ពុជាចន្លោះចាប់ពី ១,៦០០នាក់ដល់២,០០០នាក់ ហើយក្នុងមួយឆ្នាំៗខាងមន្ទីរពេទ្យត្រូវចំណាយប្រហែល៤២លានដុល្លារឯណោះ៕​​ ប្រភព៖ ​ Khmernote TV