ព្រឹកនេះ ព្រាប សុវត្ថិ នាំកូនប្រុសទាំង៣ មកចូលរួមបុណ្យសព ខេមរៈ ស្រីពៅ ព្រមទាំងចូលរួមរំលែកទុក្ខដល់ ខេមរៈ សិរីមន្ត

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ព្រមទាំងកូនប្រុសទាំងបីរបស់លោក បានមកចូលរួមបុណ្យសព របស់កញ្ញា ខេមរៈ ស្រីពៅ នៅឯគេហដ្ឋាន នៅមុខសួនសុបិន្តចំការព្រីង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្វីដេលគួរឲ្យកត់សម្គាល់នោះ ព្រាប សុវត្ថិ និងកូនប្រុសទាំងបី បានបង្ហាញនូវទឹកមុខក្រៀមក្រំ ព្រមទាំងបានជួបជាមួយនឹងលោក ខេមរៈ សិរីមន្ត ដោយលោកបានចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពដែលបានបាត់បង់សមាជិកគ្រួសារ។ គួររំលឹកផងដែលថាសាកសពរបស់ ខេមរៈ ស្រីពៅយកមកធ្វើបុណ្យនៅឯគេហដ្ឋាន នៅមុខសួនសុបិន្តចំការព្រីង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រមទាំងបូជានៅវេលាម៉ោង ១រសៀលនេះ នៅវត្តសំរោងអណ្តែត និងបុណ្យ៧ថ្ងៃ នឹងធ្វើឡើងនៅថ្ងៃពុធ៕

ប្រភព៖ Khmernote TV