សោកស្តាយខ្លាំងណាស់! តារាចម្រៀងជើងចាស់ លោកស្រី ឈុន វណ្ណា ម្ចាស់បទ “អូនស្រលាញ់តែបងម្នាក់” បានទទួលមរណភាពហើយ

តើលោកអ្នកធ្លាប់បានស្តាប់បទ “បឹងហ្គាវ៉ាន់សូឡូ និងបទ អូនស្រលាញ់តែបងម្នាក់” ដែរឬទេ? បទនេះច្រៀងដោយលោកស្រី ឈុន វណ្ណា ជាមួយសំលេងគ្រលួចពិរោះស្តាប់ហើយតែងចង់ស្តាប់ទៀត។ តែពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់ដោយពេលនេះម្ចាស់បទ លោកស្រី ឈុន វណ្ណា បានទទួលអនិច្ចកម្មបាត់ទៅហើយ។ នេះបើតាមប្រភព Amazing Cambodia បានឲ្យដឹងថា «លោកស្រី ឈុន វណ្ណា‌ តារាចម្រៀងជើងចាស់តាំងពីទ.វ.ទី៦០‌ ម្ចាស់បទ “បឹងហ្គាវ៉ាន់សូឡូ ឬ ទន្លេសូឡូ” ដ៏ល្បីរន្ទឺបានលាចាកលោកនេះហើយនៅវេលាម៉ោង៦ ល្ងាច ថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ ដោយជរាពាធ‌‌ ក្នុងជន្មាយុ៨០ឆ្នាំ នៅទីក្រុងស្តុកតុន រដ្ខកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ សពត្រូវបានបូជាកាលពីថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩ នៅស្តុកតុន»។

ពិតជាដំណឹងដ៏ក្តុកក្តួលនឹងសោកស្តាយ ដែលបានបាត់បង់តារាចម្រៀងជើងចាស់មួយរូបដែលមានសមត្ថភាពខ្ពស់។ គួរបញ្ជាក់ឲ្យដឹងផងដែរថាបទចម្រៀងល្បីៗរបស់អ្នកស្រី ឈុន វណ្ណា មានដូចជាបទ ​កុក​ហើរ​តែ​ឯង​ វាល​អើយ​វាល​ធំ អូនស្រលាញ់តែបងម្នាក់ បឹងហ្គាវ៉ាន់សូឡូ យក្ខិនី ជាដើម៕

ប្រភព៖ Khmernote TV