ស្លាប់ ១៨នាក់ និង​របួសជាច្រើននាក់ ក្នុងការវាយប្រហារគ្រាប់បែកចំនួន ២ លើក ទៅលើវិហារកាតូលិក

យ៉ាងហោចណាស់មានមនុស្ស ១៨នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ដោយការវាយប្រហារគ្រាប់បែកចំនួន ២ លើក។ ដែលការវាយប្រហារនេះបានវាយប្រហារទៅលើវិហារកាតូលិកមួយ នៅលើកោះជូឡូ ភាគខាងត្បូងនៃប្រទេសហ្វីលីពីន ដែលជាទីតាំងដ៏រឹងមាំនៃពួកសកម្មប្រយុទ្ធអ៊ីស្លាម។ នេះបើយោងតាមក្រុមយោធាបាននិយាយកាលពីថ្ងៃអាទិត្យថា ហេតុការណ៍នេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីពួកអ្នកគាំទ្រមូស្លីម គាំទ្រការពង្រីកការគ្រប់គ្រងនៅក្នុងតំបន់នោះ។

នៅក្នុងការវាយប្រហារលើកដំបូង វាបានបង្កការផ្ទុះឆេះ កំទេចកំទីបាក់បែក និងបានបន្សល់នូវសាកសពជាច្រើននៅក្នុងវិហារកាតូលិក។ ភ្លាមៗនោះក៏មានការផ្ទុះលើកទីពីរនៅខាងក្រៅវិហារម្ដង ដោយបានសម្លាប់ទាហានដែលកំពុងប្រញាប់ប្រញាល់ជួយអ្នករងរបួសនៅក្នុងព្រះវិហារដែលខូចខាតយ៉ាងធ្ងន់ធ្ងរ។ យ៉ាងណាមិញក្រុមអ្នកឯកទេសបាននិយាយថា វាគឺជាការវាយប្រហារដោយគ្រាប់បែកដែលសម្លាប់មនុស្សច្រើនបំផុតដោយការបះបោរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Khmer Note