កម្រងទិដ្ឋភាព ពិធីដង្ហែ និងពិធីបូជា ព្រះសព សម្តេចព្រះឧត្តមមុនី យឿង យ៉ាត់ ព្រះចៅអធិការវត្តជ្រោយអំពិល​

កាលពីថ្ងៃសៅរ៏ ០៦រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ មានការរៀបចំនូវពិធីបុណ្យបូជាព្រះសព និងបុណ្យទក្ខិណានុប្បទានគម្រប់១ឆ្នាំ ឧទ្ទិសមហាកុសល ចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្តេចព្រះឧត្តមមុនី យឿង យ៉ាត់ សមាជិកថេរសភាព្រះពុទ្ធសាសនា​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាព្រះចៅអធិការវត្តជ្រោយអំពិល​។

ក្នុងនោះមានក្បួនរថយន្តដង្ហែព្រះសពនិងព្រះមេរុតម្កល់ទុកសម្រាប់បូជា ក្រោមវត្តមានពុទ្ធបរិស័ទចំណុះជើងវត្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា អមព្រះរាជដំណើរដោយ សម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម និងព្រះថេរានុថេរៈគ្រប់អង្គ នៅវត្តជ្រោយអំពិល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ហើយកាលពីថ្ងៃអាទិត្យ ៧ រោច ខែ បុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ព្រះសពសម្តេចព្រះឧត្តមមុនី​ កិត្តិបណ្ឌិត យឿង​ យ៉ាត់ ក៏ត្រូវបានបូជា សូមជ្រះថ្លាអនុមោទនាកុសលផលបុណ្យដើម្បីឧទ្ទិសប្រគេន ព្រះវិញ្ញាណខន្ធព្រះសព ដោយសេចក្តីជ្រះថ្លាទាំងអស់គ្នា៕

ប្រភព៖ Khmernote TV