ចូរប្រយ័ត្ន! ករណីនារីវ័យក្មេងមួយរូបជួបបញ្ហារលាកគ្រាប់ភ្នែកព្រោះតែពាក់ Contact Lens

សម័យនេះ ការតុបតែងខ្លួនរបស់នារីៗ គឺពិតជាមិនអាចមើលរំលងបានឡើយ ដោយពួកគេនិយមចូលចិត្តលេងខ្លួន លេងស្ទាយន៍ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ។ ដោយឡែកនារីមួយចំនួនធំ គឺនិយមចូលចិត្តពាក់ Contact lens ជាពិសេសគឺពេលមានកម្មវិធីជួបជុំ មង្គលការ និងកម្មវិធីផ្សេងៗ។ យ៉ាងណាមិញ យើងសូមក្រើនរំលឹកដល់បងប្អូននារីៗទាំងអស់គ្នា គួរមានការប្រុងប្រយ័ត្ន ជាក់ស្តែងដូចករណីនារីម្នាក់បានជួបបញ្ហារលាកគ្រាប់ភ្នែកព្រោះតែបានប្រើប្រាស់ Contact lens នេះ។

ដោយយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Cino Kimchi បានធ្វើការបង្ហោះឲ្យដឹងថា «សូមចែករំលែចំពោះអ្នកចូលចិត្តពាក់ contact lens ទាំងឡាយ ដែលចង់ស្អាតឆើតឆាយ ដោយមិនបានគិតពីលទ្ធផល។ សម័យគីមីជឿនលឿន អ្នកគ្រប់គ្នាដឹងច្បាស់ណាស់ ទាំងរបស់ញាំ និងសំភារ:ប្រើប្រាស់ ទោះជារបស់ថ្លៃក៏មិនប្រាកដថាសុវត្ថិភាពចំពោះសុខភាពដែរ។ កែវភ្នែកធម្មជាតិរបស់យើងមិនមានលក់នៅទីផ្សារទេ ទោះមានលុយក្រាលពេញដីក៏មិនអាចទិញគ្រប់យ៉ាងអោយត្រឡប់មកដូចដើមដែរ បើស្រលាញ់កែវភ្នែក ចង់មើលឃើញមនុស្សដែលយើងស្រលាញ់បានយូរ សូមឈប់ប្រើប្រាស់ contact lens ទៅ បើមិនចាំបាច់ ពិសេសមនុស្សស្រីដែលចូលចិត្ត make up តែងពាក់វាពេលមានកម្មវិធីម្ដងៗ។

វាមិនស្អាតអស្ចារ្យអីត្រឹមពាក់បន្ថែម contact lens នឹងទេ ហេតុអីត្រូវយកកែវភ្នែកដ៏ល្អរបស់យើងដូរជាមួយនឹងភាពឆើយឆាយ ល្អបានតែមួយភ្លែត ហើយបានមកវិញគឺភាពពិការមើលអ្វីលែងឃើញដូនគ្នា សួរថាពិបាកទេ? បើងងឹតភ្នែក មើលលែងឃើញពិភពលោកនេះ តើអ្នកនឹងធ្វើយ៉ាងណា? ឬ ត្រូវអោយគេដឹកដៃពេញមួយជីវិត? ជាក់ស្ដែងដូចរូបខាងក្រោម ប្អូនរបស់ខ្ញុំ គាត់ចូលចិត្តពាក់ contact lens ពេល make up ទៅកម្មវិធីណាស់ រាល់ដងមិនអីនោះទេ តែថ្ងៃនេះជួបហើយ គាត់កំពង់រលាកភ្នែកកំរឹតធ្ងន់ដែល បណ្ដាលមកពីពាក់ contact lens ត្រឹមត្រឹមតែ 2-3h បន្ទាប់ពីគាត់បានដោះចេញ ពេលមកកម្មវិធីវិញពេលយប់ លុះព្រឹកចាប់ផ្ដើមធ្វើទុក្ខខ្លាំង រហូតកម្រើកភ្នែកលែងបាន មើលអីក៏មិនឃើញ។ មកដល់ពេលនេះ គាត់ទទួលបានការព្យាបាលរួចហើយ តែនៅមិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេ»៕

ប្រភព៖ Khmernote TV