ការប្រគំតន្ត្រីយក្ស Tiger Street Football Festival 2019 ថ្ងៃទី១ធ្វើឲ្យកក្រើកក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ ក្រោយពីទស្សនាការប្រកួតបាលទាត់ដ៏ស្វិតស្វាញ និងជក់ចិត្ត នៃពានរង្វាន់ Tiger Street Football Festival 2019 សម្រាប់បងប្អូនទស្សនិជនដែលរស់នៅក្នុងខេត្តបាត់ដំបងទទួលបាននូវភាពរីករាយ ហ្គេមកម្សាន្តប្លែកៗដ៏ទាក់ទាញ ជាច្រើនដែលក្រុមការងារ នៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រទាំង២យប់ពីថ្ងៃទី២៦ និង២៧ ខែមករា ឆ្នាំ២០១៩ បានធ្វើឲ្យ កក្រើកក្រុងបាត់ដំបង ដោយទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីវត្តមានតារាចម្រៀងល្បីជាច្រើនរូបជាមួយការ ប្រគំតន្ត្រីដ៏អស្ចារ្យនោះនាពេលរាត្រី។

ការប្រគំតន្ត្រីយក្ស Tiger Street Football Festival 2019 ពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុង ប្រទេសកម្ពុជារួមមាន លោក ឆន សុវណ្ណារាជ, សុគន្ឋ នីសា, កញ្ញា វី ឌីណែត លោក នី រតនា កញ្ញា ប៉ាច គីមមួយ រ៉ាស៊ី លក្ខិណា និងឌីជេ Maily ។ ហើយតារាចម្រៀងទាំងអស់បានលើកយកសុទ្ធសឹង ជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យ អ្នកគាំទ្រ នៅខេត្តបាត់ដំបងសប្បាយរីករាយ និងរាំកម្សាន្តទៅតាមចង្វាក់ភ្លេង យ៉ាងសប្បាយរីករាយ គ្រប់គ្នាពេញ ខាងមុខឆាកតន្រ្តី។

ជាពិសេសនោះក្រុមការងារ Tiger Street Football Festival 2019 បាននាំយកនូវក្លិបទឹកកកសម្រាប់បងប្អូន ទស្សនិជនដែលរស់នៅក្នុងខេត្តបាត់ដំបងនូវភាពរីករាយជាមួយទទួលទានស្រាបៀរថៃហ្គ័រគ្រីស្ទាល់ (Tiger Crystal ) ហើយអ្នក គាំទ្រទាំងអស់ក៏ទទួលបានកម្មវិធីលក់ជូនពិសេសសម្រាប់ការជាវស្រាបៀរថៃហ្គ័រគ្រីស្ទាល់ (Tiger Crystal )6 ដបទទួលបាន គូប៉ុង១សន្លឹក ហើយគូប៉ុង២សន្លឹកទទួលបានវ៉ែនតា១ គូប៉ុង៣សន្លឹក ទទួលបានអាវធំ១ គូប៉ុង៤សន្លឹក ទទួលបាន Speaker ១ ។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ៕