តារាសម្តែងប្រុសលោក Sool Cool ត្រូវអ្នកគាំទ្រជេរប្រលះទាំងព្រឹក ព្រោះតែការសម្តែងជាតួចិត្តអាក្រក់បានយ៉ាងសម

តារាសម្តែងប្រុសលោក Sool Cool ដែលភាគច្រើនបងប្អូនបានស្គាល់តាមរយៈការសម្តែងចម្រៀងកាយវិការ ភាពយន្ត និងការថតពាណិជ្ជកម្មផ្សេងៗ។ ស្រាប់តែព្រឹកមិញនេះលោកបានបង្ហោះសាររន្ធត់ចិត្តនៅលើគណនីហ្វេសប៊ុករបស់លោកថា «ថ្ងៃនឹងគឺគេជេរទាំងព្រឹក សឹងតែមកដល់ផ្ទះ ខ្លះMessage ប្រឡំជេក៏មានដែរ ។ អរគុណអ្នកទស្សនា ដែលគាំទ្រការសម្តែងរបស់ពួកខ្ញុំ តែកុំដល់ថ្នាក់ចង់សុីសាច់អីបងប្អូនអើយ! រឹងមាំឲ្យគេឃើញថា គេនឹងស្តាយក្រោយ។ នៅពេលដែលយើង រឹងមាំគ្រប់គ្រាន់ យើងនឹងដឹងថា គ្មានអ្នកណាម្នាក់មានភាពសំខាន់ចំពោះខ្លួនឯង ក្រៅពីយើងនោះឡើយ! ផ្ញើរជូនស្ត្រីដែលរឹងមាំទាំងអស់លើពិភពលោក»។

តាមពិតទៅលោក Sool Cool ត្រូវគេជេរ ព្រោះតែសម្តែងជាតួចិត្តអាក្រក់បានយ៉ាងល្អ រហូតដល់ប្រិយមិត្តទ្រាំទប់កំហឹងមិនបានប្រលះតែម្តងទៅ។ គួរបញ្ជាក់ឲ្យដឹងផងដែរថាលោក Sool Cool បានដឹកដៃគ្នាជាមួយអតីតបវរកញ្ញាឯកចក្រវាល កញ្ញា រឿន ណាត ដើម្បីថតរឿងអប់រំខ្លីមួយចំណងជើងថា “រឹងមាំ”៕

ប្រភព៖ Khmernote TV