ចង់ដឹងថាលោក មាស ឬទ្ធី និយាយអ្វីខ្លះទាក់ទងនឹងស្លាប់របស់ ខេមរៈ ស្រីពៅ

ក្រោយពីតារាចម្រៀង ខេមរៈ ស្រីពៅ ទទួលមរណភាព និងសាកសពបានមកដល់ស្រុកកំណើតវិញ មានមហាជន សិល្បករ សិល្បការិនីទូទាំងប្រទេសបានសម្តែងការសោកស្តាយ និងភ្ញាក់ផ្អើលជាខ្លាំងចំពោះដំណឹងមួយនេះ។ យ៉ាងណាមិញនៅព្រឹកថ្ងៃច័ន្ទនេះ លោក មាស ឬទ្ធី ក៏បានលើកយកដំណឹងមរណភាពរបស់ប្អូនស្រី លោក ខេមរៈ សិរីមន្ត មកនិយាយនៅក្នុងព័ត៌មានដំណឹងពេលព្រឹក។

ដោយលោកបាននិយាយថា ក្រោយពីបានទទួលដំណឹងនេះលោកពិតជាសោកស្តាយ ហើយមុននេះបន្តិចលោក មាស ឬទ្ធី ក៏បានទូរស័ព្ទសាកសួរ សុខទុក្ខដល់ លោក ខេមរៈ សិរីមន្ត ដោយសាកសួរចង់ដឹងពីមូលហេតុថា ស្រីពៅ ទទួលមរណភាពដោយសារអ្វី។តែលោក ខេមរៈ សិរីមន្ត ក៏សុំមិនទាន់បញ្ចេញនូវមូលហេតុដោយចង់ឲ្យរៀបចំពិធិបុណ្យសពប្អូនរួចរាល់ លោកនឹងរៀបចំធ្វើនូវសន្នីសីទ្ធកាសែតបកស្រាយប្រាប់។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

ប្រភព៖ Khmernote TV