ពេជ្រ សោភា សរសេរសារខ្លោចចិត្តឧទ្ទិសដល់វិញ្ញាណក្ខន្ធ កញ្ញា ខេមរៈ ស្រីពៅ

តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ពេជ្រ សោភា ជាតារាចម្រៀងដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងផលិតកម្មរស្មីហង្សមាស ក្រោយពីចូលសិល្បៈជាង១៥ឆ្នាំមក នាងទទួលបានកេរ្តិ៍ឈ្មោះល្បីតាមរយៈបទចំរៀងជាច្រើនមានទាំងចំរៀងទោល និង ចំរៀងជាដៃគូ។ ថ្មីៗនេះអ្នកនាង ពេជ្រ​ សោភាក៏បានចូលរួម ពិធីបុណ្យសពប្អូនស្រីលោក ខេមរៈ សិរីមន្ត កញ្ញា ខេមរៈ ស្រីពៅផងដែរ ដោយវត្តមានចូលរួមរបស់អ្នកនាងជាមួយនិងមិត្តរួមសិល្បៈជាច្រើនអ្នកទៀត។

អ្នកនាងក៏បានសរសេរសារខ្លោចចិត្តឧទ្ទិសនៅលើបណ្តាញសង្គមហ្វេសប៊ុក ឧទ្ទិសដល់កញ្ញា ខេមរៈ ស្រីពៅ ថា «សុំអោយជាតិក្រោយកុំអោយដូចជាតិនេះណាអូន គ្រប់គ្នាគេនឹងចងចាំអូន ព្រោះអូនជាមនុស្សល្អ»។ គួរបញ្ជាក់ឲ្យដឹងផងដែរថា តារាចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាព ក្នុងអាយុ២៨ឆ្នាំ នៅវេលាប្រមាណជា ១រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅឯមន្ទីរពេទ្យមួយក្នុងប្រទេសឥណ្ឌា៕

ប្រភព៖ Khmernote TV