ការប្រើអាស្ពីរីនជាប្រចាំ អាចជួយបង្កើនអត្រានៃការរស់រានមានជីវិតពី មហារីកក្បាលនិងក រហូតដល់ទៅ ៧៨%

ការស្រាវជ្រាវជាបឋមមួយបានណែនាំថា ការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីដ (NSAIDs: non-steroidal anti-inflammatory drugs) ដូចជាអាស្ពីរីន ឬ ibuprofen ជាប្រចាំអាចជួយបង្កើនភាពរស់រានពីមហារីកផ្នែកក្បាលនិងក។ ដោយថ្នាំបំបាត់ការឈឺចាប់ទូទៅត្រូវបានរកឃើញថា បង្កើនឱកាសរស់រានមានជីវិតពី ២៥% ទៅ ៧៨% ចំពោះអ្នកមានជំងឺមហារីក ដែលមានហ្សែនផ្លាស់ប្តូរ មានឈ្មោះថា PIK3CA ។

ជំងឺមហារីកក្បាលនិងក ត្រូវបានធ្វើរោគវិនិច្ឆ័យថ្មីៗទៅលើមនុស្សជាង ១២,០០០នាក់ នៅក្នុងចក្រភពអង់គ្លេស និង ៦៥,០០០នាក់ នៅសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ ហើយវាក៏បានសម្លាប់ជនជាតិអង់គ្លេសជាង ៤,០០០នាក់ និងជនជាតិអាមេរិក ១៤,០០០នាក់ ក្នុងមួយឆ្នាំៗផងដែរ។ ច្រើនជាង ៣០កន្លែង នៅផ្នែកក្បាល និងក ដែលជំងឺមហារីកអាចអភិវឌ្ឍខ្លួនបាន រួមទាំង៖ មាត់ និងបំពង់ក។ ប៉ុន្តែយ៉ាងណាមិញ ចំពោះអ្នកជំងឺដែលហ្សែនរបស់ពួកគេមិនត្រូវបានផ្លាស់ប្តូរទៅជា PIK3CA នៅក្នុងដុំសាច់មហារីករបស់ពួកគេទេ គឺមិនមានការកើនឡើងនៃការរស់រានមានជីវិតពីថ្នាំអាស្ពីរីន ឬ ibuprofen នោះទេ។ យ៉ាងណាក៏ដោយវាគ្រាន់តែជាជំហានដំបូងនៃការស្រាវជ្រាវប៉ុណ្ណោះ ហើយការពិសោធន៍ក៏កំពុងតែត្រូវបានអនុវត្តផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Khmer Note