អ្នកគាំទ្របង្ហាញការព្រួយបារម្ភ ក្រោយឃើញ HyunA ស្រកគីឡូស្គមស្គាំងខុសធម្មតា

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៩ Sports Today បានបង្ហោះរូបថតរបស់ HyunA ដែលបានចូលរួមនៅឯព្រឹត្តិការណ៍មួយប្រារព្ធធ្វើឡើងនៅ D Project Space Guseulmoa Billiard Hall ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា HyunA ត្រូវបានគេមើលឃើញថាព្យាយាមនៅឆ្ងាយពីកាមេរ៉ាដោយភាពអៀនខ្មាស បដិសេធមិនធ្វើកាយវិការសញ្ញាបេះដូងដែលអ្នកយកព័ត៌មានបានសូមអោយនាងធ្វើ។ ក្រោយពីបានឃើញរូបថតរបស់ HyunA ដែលបានបង្ហោះឡើង អ្នកគាំទ្ររបស់នាងបានបង្ហាញពីការព្រួយបារម្ភខុសៗគ្នាចំពោះសុខភាពរបស់ HyunA ដោយសារតែនាងមើលទៅស្រកស្គមខ្លាំងជាងមុន៕ ប្រភព៖ Khmer Note អត្ថបទ៖ វិជ្ជរ៉ា