ជួយគាំទ្រផលិតផលខ្មែរ! និស្សិតសាកលវិទ្យាល័យបាត់ដំបង សម្រេចចិត្តធ្វើសរសៃមីល្ពៅ គោលដៅជួយទិញល្ពៅពីកសិករខ្មែរ

ពិតជារឿងមួយគួរឲ្យកោតសរសើរដោយមាននិស្សិតមួយរូបឈ្មោះ គិមវ៉ាង ដែលបញ្ចប់ការសិក្សានៅឆ្នាំ២០១៧ បរិញ្ញាបត្រជំនាញ វិទ្យាសាស្ត្រចំណីអាហារ នៅសាកលវិទ្យាល័យបាត់ដំបង បានស្រាវជ្រាវផលិតធ្វើសរសៃមី ចេញពីសាច់ល្ពៅកសិករខ្មែរពិតដោយគ្មានជាតិគីមី។

ពោលគឺគោលបំណងចង់ ជួយទិញល្ពៅពីកសិករខ្មែរ និងបង្កើតផលិតផលថ្មី ប្លែក ហើយមានរសជាតិខុសគេ ពណ៌ល្ពៅ ក្លិនល្ពៅ រសជាតិល្ពៅ និងជំនួយដល់សុខភាព ប្អូនប្រុសបានឲ្យដឹងថាខ្លួនបានស្រាវជ្រាវនិងពិសោធន៍អស់រយៈពេលជិតពីរឆ្នាំ។ ដោយពេលនេះទោះបីជាមានគ្នីគ្នាតិចតួច និងពុំសូវមានការគាំទ្រតែប្អូនព្យាយាមផលិតសរសៃមីធ្វើតាមស្តង់ដាISO ដោយតម្លៃគឺ ៤៥០០រៀលក្នុងមួយថង់ មានមីចំនួន ១០ដុំ។ ជួយគាំទ្រផលិតផលខ្មែរ ទំនាក់ទំនង 0969568467៕​ ប្រភព៖ Khmernote TV