ប្រហោងពោះធ្លុង! ក្មេងតូចម្នាក់រត់ចេញមកលេងកណ្តាលផ្លូវ វិះនឹងត្រូវរថយន្តបុក សំណាងចេះចាប់ហ្វ្រាំងទាន់

ករណីគ្រោះថ្នាក់ចំពោះកុមារហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ ព្រោះកុមារជាវ័យកំពុងពេញរពឹស តែប្រហែសបន្តិចអាចបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើងជាក់ជាមិនខាន។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីកុមារម្នាក់បានរត់ឆ្លងផ្លូវ ស្របពេលនោះរថយន្តក៏កំពុងតែបើកបរក្នុងល្បឿនសមលម្មផងដែរ។

ប៉ុន្តែជាសំណាងល្អមិនបានបណ្តាលឲ្យមានរបួសអ្វី ព្រោះតែម្ចាស់រថយន្តមានស្មារតីរឹងមាំ ហើយបានចាប់ហ្វ្រាំងទាន់ពេលវេលា។ នេះពិតជាសំណាងធំ ដែលម្ចាស់រថយន្តបើកបរក្នុងល្បឿនមធ្យម ហើយចាប់ហ្វ្រាំងទាន់ បើមិនដូច្នេះទេច្បាស់ជាមានរងរបួសជាមិនខាន។ ដូច្នេះសូមឪពុកម្តាយ និងអាណាព្យាបាលទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះកូនតូច កុំធ្វេសប្រហែសជាដាច់ខាត៕

ប្រភព៖ Khmernote TV