ព្រឹក​នេះ អភិបាលខេត្ត​ព្រះ​សីហ​នុ ចុះ​ទៅ​មើល​អ្នក​របួស​ត្រូវ​គ្រាប់កាំភ្លើង ដល់​មន្ទីរពេទ្យ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី ២៨ មក​រា ២០១៩ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ និង​ឯកឧត្តម ចេ​វ គឹ​ម​ហេង តំណាងរាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​សួរសុខទុក្ខ ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ ពៅ សា​រ័​ត្ន នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ហៅ​មន្ទី​ពេទ្យ​ព្រះសង្ឃ ដែល​ជន​រង​គ្រោះ ដោយ​ការ​ផ្ទុះអាវុធ ពេល​ប៉ះទង្គិច​គ្នា អំឡុង​ពេល​ការ​ចុះ​អនុវត្ត​សាលដីកា លើ​វិវាទ​ដីធ្លី​មួយ​កន្លែង កាលពី​ថ្ងៃ​ទី ២៤ មក​រា ២០១៩ នៅ​ឃុំ​បិត​ត្រាង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (​ជិត​វត្ត​អូរ​ត្រេះ​) ។

លោក ពៅ សា​រ័​ត្ន អាយុ​២៨​ឆ្នាំ កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ហៅ​មន្ទី​ពេទ្យ​ព្រះសង្ឃ ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ បាន​វះកាត់​យក​គ្រាប់កាំភ្លើង ដែល​បៀម​ជាប់​នៅ​ឆ្អឹង​កង​ឆ្អឹងខ្នង ។ក្រុម​គ្រូពេទ្យ ប្រាប់​អោយ​ដឹង​ថា លោក ពៅ សា​រ័​ត្ន បាន​រង​របួស​ត្រូវ​គ្រាប់កាំភ្លើង​១​គ្រាប់ ត្រង់​កំភួនដៃ​ឆ្វេង ធ្លាយ មក​បៀម​ជាប់​នឹង​ឆ្អឹងខ្នង​ត្រង់​បោះដៃផុត សំណាងល្អ​មិន​ប្រឈម​ដល់​អាយុជីវិត បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ បាន​វះ​យក​ក្បាល​គ្រាប់​ចេញ កាលពី​ព្រលប់​ថ្ងៃ​ទី​២៥ មក​រា ២០១៩ ។

លោក ពៅ សា​រ័​ត្ន មិន​ទាន់​រៀប​ការ​នៅឡើយ​ទេ មានស្រុក​កំណើត​នៅ​ភូមិ​ភ្នំព្រឹក ឃុំ​ពេ​ព្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ហើយ​បាន​មក​ធ្វើការ​ជា​ជាងសំណង់​អស់​រយៈពេល​ប្រមាណ​៣​ខែ​មក​ហើយ នៅ​ចំណុច​ពយ​ម៉ា​ចូ​វ ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ៕ ប្រភព៖ KBN