ផ្ទះឈើ១ខ្នងទំហំ៧ គុណនឹង៨ម៉ែត្រ និងទ្រព្យសម្បត្តិ សម្ភារៈ ជាច្រើនត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង

ព្រៃវែង៖ ផ្ទះឈើ១ខ្នងនិងទ្រព្យសម្បត្តិសម្ភារៈជាច្រើនត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង។ ហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះ១ខ្នងនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃ២៨ខែមករាឆ្នាំ២០១៩ស្ថិតនៅក្នុងភូមិព្រៃចំការត្បូង,ឃុំស្វាយជ្រុំ,ស្រុកមេសាង,ខេត្តព្រៃវែង។តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានឲ្យដឹងថាផ្ទះដែលភ្លើងឆេះនេះមានទំហំ៧ម៉ែត្រគុណ៨ម៉ែត្រសង់អំពីឈើប្រក់ក្បឿងជញ្ជាំងបាំងសង្ក័សីមួយចំហៀងបាំងស្លឹកមួយចំហៀងមានម្ចាស់ឈ្មោះ​នាង​.នាទភេទប្រុស​អាយុ​៤៩ឆ្នាំ​និងប្រពន្ធឈ្មោះ​ប៉ឹម​.ឡៃ​អាយុ​៣៤ឆ្នាំ​!ហើយចំពោះការឆេះនេះគឺបណ្តាលមកពីការហ្វេសប្រហែសក្នុងការដាំស្លរបស់កូនម្ចាស់ម្ចាស់ផ្ទះ។

របាយការណ៍បានបញ្ជាក់បន្ថែមថាទោះយ៉ាងណាការឆេះនេះគឺមិនបង្កឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឫមានមនុស្សរងរបួសនោះឡើយ!ដោយសារបានបងប្អូនប្រជាពលរដ្ធជិតខាងនិងសមត្ថកិច្ចមូលឋានជួយអន្តរាគមន៍ដងទឹកពាង!ទឹកស្រះ!ទឹកអណ្តូងជះបាញ់ទប់ស្កាត់បានទាន់ពេលវាលា!គ្រាន់តែមានការខាតបង់នូវមាស2តំឡឹងកន្លះ​!លុយចំនួន2,100,000រៀល​!ស្រូវ​ ចំនួន3តោនរួមជាមួយទ្រព្យសម្បត្តិសម្ភារៈជាច្រើនទៀត។សូមបញ្ជាក់ផងដែរថាចំពោះករណីនេះរថយន្តពន្លត់អគ្គីភ័យរបស់អធិការនគរបាលស្រុកមិនអាចចូលទៅបាញ់ទឹកសង្រ្គោះបានឡើយ!ដោយសារគ្មានផ្លូវចូលទៅចំណុចផ្ទះរងគ្រោះ៕ ប្រភព៖ KBN