ប្រធានសមាគមសិល្បករខ្មែរ ចន ច័ន្ទលក្ខិណា សុខចិត្តឡើង​ជិះ​​ម៉ូតូឌុប ព្រោះខ្លាចយឺតពិធីបូជាសព ខេមរៈ ស្រីពៅ

នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ សពតារាចម្រៀង ខេមរៈ ស្រីពៅ ត្រូវបានដង្ហែចេញពីគេហដ្ឋាន ដើម្បីទៅបូជាតាមគន្លងព្រះពុទ្ធសាសនា នៅវត្ត​សំរោងអណ្ដែត ដោយដង្ហែចេញពីម៉ោង១២ថ្ងៃត្រង់។ ជាមួយនឹងភាពសោកសង្រែងនៃគ្រួសារនៃសព ក្នុងក៏មានមហាជនអ្នកគាំទ្រតារាចម្រៀង ខេមរៈ ស្រីពៅ បានចូលរួមរំលែកទុក្ខ ដោយបានអមជូនដំណើរ ខេមរៈ ស្រីពៅ ជាចុងក្រោយ។

អ្វីដែលកត់សម្គាល់នោះគឺប្រធានសមាគមសិល្បករខ្មែរ ប្រធានសមាគមនមិត្តសិល្បស្មគ្រ័ចិត្តជួយសង្គម អ្នកនាង ចន ច័ន្ទលក្ខិណា ដែលបង្ហាញវត្តមានចាប់តាំងពីថ្ងៃទទួលសពនៅព្រលានយន្តហោះ និងនៅព្រឹកនេះគឺបានដុតដៃដុតជើងជួយចាត់ចែងពិធីបុណ្យ រហូតនៅពេលដែលកំពុងហែរសព ដោយក្បួនដើរយូរ ចន ច័ន្ទលក្ខិណា ខ្លាចមិនទាន់ ក៏ដាច់ចិត្តហៅម៉ូតូឌុប ដើម្បីប្រញាប់ទៅជួយធ្វើការចាត់ចែង នៅកន្លែងឈាបនដ្ឋាន។ ដោយ​ លោក ហេងឡុង បានបង្ហោះរូបភាពអ្នកនាង ចន ច័ន្ទលក្ខិណា ព្រមទាំងសរសេរថា៖ “ចុមវៃសុទ្ធម៉ូតូឌុបទៀតចែ? ជួយចាត់ចែងពិធីបូជាសពប្អូនស្រីខេមរៈ ស្រីពៅ”៕

ប្រភព៖ Khmernote TV