ជិះម៉ូតូស្រាប់តែឃើញអ្នកគ្រូស្អាតនៅតាមផ្លូវ ស្ទុះទៅចាប់អូសដៃចូលព្រៃចាប់រំលោភ (វីដេអូ)

ថៃ៖ ជនសង្ស័យម្នាក់ ត្រូវបានប៉ូលិសស្វែងរកចាប់ខ្លួន ក្រោមពាក្យបណ្ដឹងរបស់ស្ត្រីគ្រូបង្រៀនម្នាក់ ដោយចោទថា ជនសង្ស័យបានធ្វើសកម្មភាពព្យាយាមចាប់អូសដៃខ្លួនចូលព្រៃទាំងកណ្ដាលថ្ងៃដើម្បីចាប់រំលោភ តែសំណាងល្អនាងស្រែកឲ្យគេឯងជួយទាន់ពេលវេលា ដែលករណីនេះបានកើតឡើងនៅលើផ្លូវមួយកន្លែងឆ្ពោះទៅកាន់ស្រុកប៉ួ ខេត្តណាន ភាគខាងជើងប្រទេសថៃ ។ ជនរងគ្រោះមិនបានបង្ហាញឲ្យស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថាមានការងារជាគ្រូបង្រៀន ដោយឡែកជនសង្ស័យមានអាយុ ២០ឆ្នាំ ។

នៅចំពោះមុខមសត្ថកិច្ចជនសង្ស័យបាន សារភាពថា មុនពេលធ្វើសកម្មភាព ខ្លួនបានជិះម៉ូតូទៅរកមិត្តស្រីរបស់ខ្លួនៅផ្ទះតែមិនឃើញនាង ។ លុះពេលបើកម៉ូតូត្រឡប់មកផ្ទះវិញ ស្រាប់តែបានឃើញ ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ហើយដោយសារជនរងគ្រោះមានសម្រស់ស្អាតផងនោះ ក៏ចាប់ផ្ដើមមានចំណង់ផ្លូវភេទ និងព្យាយាមទៅចាប់អូសដៃនាងចូលព្រៃដើម្បីរំលោភ តែត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវមកជួយទាន់ពេល ។ ក្រោយចាប់ខ្លួន ប៉ូលិសបានកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យឡើងតុលាការ ចាត់ការតាមច្បាប់ ៕ ប្រភព៖ KBN