សូម​សរសើរ​ទឹកចិត្ត! វិចិត្រករខ្មែរម្នាក់នៅសៀមរាប គូរគំនូរប្រេងរូប ខេមរៈ ស្រីពៅ ស្រស់ស្អាត​ឡើងដូចបេះបិទ

ក្រោយពីតារាចម្រៀង ខេមរៈ ស្រីពៅ ទទួលមរណភាពក្នុងវ័យ២៨ឆ្នាំ ដោយជម្ងឺរោគាពាធ មានមហាជន សិល្បករ សិល្បការិនីទូទាំងប្រទេសបានសម្តែងការសោកស្តាយ និងភ្ញាក់ផ្អើលជាខ្លាំងចំពោះដំណឹងមួយនេះ។យ៉ាងណាមិញថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវវិចិត្រករខ្មែរមួយរូប ដែលស្រលាញ់គាំទ្រ បានគូររូបគំនូរប្រេងខេមរៈ ស្រីពៅ ដើម្បីជាការចូលរួមសោកស្តាយនិងរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារ ខេមរៈ សិរីមន្ត ផងដែរ។ គួររំលឹកផងដែលថាបុរសរូបនេះ មិនត្រូវគេបានស្គាល់ឈ្មោះពិតទេ មានតែរហ័សនាមថា ​វិចិត្រករ​ខ្មែរ មានវ័យ៣១ឆ្នាំ ធ្លាប់បានបង្ហាញស្នាដៃគំនូរប្រេងដូចជា​រូបលោក​វេជ្ជបណ្ឌិត Beat Richner និងសិល្បករ សិល្បការិនីល្បីៗជាច្រើន មានហាង​លក់​គំនូរនៅ​ឯ​ផ្សារ​រាត្រី ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប៕

ប្រភព៖ Khmernote TV