ក្រោយបូជារួចរាល់ ខេមរៈ សិរីមន្ត អញ្ជើញមហាជន និងសិល្បករ សិល្បការិនី ចូលរួមពិធីបុណ្យខួប៧ថ្ងៃសពប្អូនស្រីពៅ

សពតារាចម្រៀង ខេមរៈ ស្រីពៅ ត្រូវបានទៅបូជាតាមគន្លងព្រះពុទ្ធសាសនានៅវត្ត​សំរោងអណ្ដែតជាមួយនឹងភាពសោកសង្រែង ដោយមានមហាជនជាពិសេសក្រុមគ្រួសារបានអមជូនដំណើរ ខេមរៈ ស្រីពៅ ជាចុងក្រោយ។ យ៉ាងណាមិញនៅថ្ងៃនេះ លោក ខេមរៈ សិរីមន្ត បានអញ្ជើញដល់មហាជន និងសិល្បករ សិល្បការិនី ចូលរួមពិធីបុណ្យខួប៧ថ្ងៃ ដោយលោកបានសរសេររៀបរាប់នៅលើហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនថា៖

“ពិធីបុណ្យខួបគំរប់៧ថ្ងៃ សពប្អូនស្រីពៅ សូមគោរពអញ្ជើញបងប្អូនអ៊ុំពូមីងលោកតាលោកយាយ សិល្បករសិល្បការិនី ដែលតែងស្រលាញ់រាប់អានក្រុមគ្រួសារខ្ញុំបាទនៅថ្ងៃទី៣០ ខែមករា ត្រូវនឹងថ្ងៃពុធ វេលាម៉ោង ៤រសៀលតទៅ”។ គួររំលឹកផងដែលថា ខេមរៈ ស្រីពៅ បានទទួលមរណភាពនៅវ័យ២៨ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យមួយនៅប្រទេសឥណ្ឌា ក្រោយពីរៀបចំពិធីបុណ្យរួចរាល់ លោក ខេមរៈ សិរីមន្ត នឹងធ្វើនូវសន្និសីទ្ធកាសែតបកស្រាយ ឆ្លើយសំនួរនូវករណីនៃការទទួលមរណភាពរបស់ប្អូនស្រីពៅ៕

ប្រភព៖ Khmernote TV