សុគន្ធ និសា ដាក់ប៉ុន្មានបទក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ យប់មិញនេះ ធ្វើឲ្យមហាជនលាន់មាត់សរសើរមិនដាច់ពីមាត់នោះទេ

តារាចម្រៀងសម្លេងស្រទន់ អ្នកនាង សុគន្ធ និសា ដែលជាតារាស្រីដែលសម្បូរដោយទេពកោសល្យ មិនថា ច្រៀង សម្តែង ឬរាំនោះឡើយ។ គេតែងសង្កេតឃើញអ្នកនាង សុគន្ធ និសា តែងលេចមុខចេញតាមកម្មវិធីខនសឺតនានា ជាពិសេសថ្មីៗនេះ អ្នកនាងបានចូលរួមសម្តែងរឿងភាគទូរទស្សន៍របស់ប៉ុស្តិ៍ហង្សមាសផងដែរ។

ជាក់ស្តែងកាលពីរាត្រីម្សិលមិញនេះ អ្នកនាងក៏បានចូលរួមនៅក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ដោយអ្នកនាង សុគន្ធ និសា បានបង្ហើរសំនៀងយ៉ាងពិរោះជាមួយចំរៀងជាច្រើនបទដូចជាបទ “ទុក្ខស្រីប្តីព្រាត់”, “ចម្ការសំរោង”, “មាតាដៃមួយរយ” និងបទជាច្រើនទៀត។ ការសម្តែងសមត្ថភាពច្រៀងដែលប្រកបដោយមនោសញ្ចេតនាជាមួយទឹកដមសំនៀងដ៏ពិរោះបានធ្វើឲ្យមហាជនលាន់មាត់សរសើរមិនដាច់ពីមាត់។ ចង់ដឹងចូលមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ប្រភព៖ Khmernote TV