ព្រឹទ្ធាចារ្យសិល្បៈ រស់ គង់ ព្រះជន្ម៨៥ឆ្នាំ ជាមរតកអ្នករបាំព្រះរាជទ្រព្យ កំពុងធ្លាក់ខ្លួនឈឺជាទម្ងន់

ព្រឹទ្ធាចារ្យសិល្បៈ រស់ គង់ ងារជាវិសេសនាដការីវិជ្ជា ឯកទេសរបាំព្រះរាជទ្រព្យ តួនាយរោង កំពុងតែធ្លាក់ខ្លួនឈឺជាទម្ងន់រហូតមានការនិមន្តព្រះសង្ឃធ្វើការសូត្រមន្តជូនកាលពីម្សិលមិញនេះ។ យោងតាមលោក ឈួន ឧត្តម ដែលជាចៅ បានសរសេររៀបរាប់នៅលើបណ្តាញសង្គមថា៖ “សូមទេព្តាតាមបីបាច់ថែរក្សាម៉ែយាយរបស់ខ្ញុំផង ម៉ែយាយជាមរតក អ្នករបាំព្រះរាជទ្រព្យ ពេលនេះម៉ែយាយឈឺធ្ងន់ សូមសម្តេចព្រះគ្រូជួយម៉ែយាយខ្ញុំផងចៅៗទប់ចិត្តអត់បានទេ”។

ដោយទោះបីជាមិនទាន់បញ្ជាក់ថាព្រឹទ្ធាចារ្យសិល្បៈ រស់ គង់ កំពុងតែមានជម្ងឺអ្វី ប៉ុន្តែមាននាដការី ព្រមទាំងរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញមកសួរសុខទុក្ខដល់គេហដ្ឋាន និងជូនពរឲ្យ ព្រឹទ្ធាចារ្យសិល្បៈ រស់ គង់ ឆាប់ជាសះស្បើយពីជម្ងឺនេះផងដែរ។ គួររំលឹកផងដែលថា ព្រឹទ្ធាចារ្យសិល្បៈ រស់ គង់ ងារជាវិសេសនាដការីវិជ្ជា ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យព្រះមហាក្សត្រ នរោត្តម សីហមុនី នៅឆ្នាំ២០១២ សព្វថ្ងៃលោកយាយ រស់ គង់ មានព្រះជន្ម ៨៥ឆ្នាំ ជាសិល្បការិនីរបាំក្នុងវាំងរួមជំនាន់ជាមួយលោកយាយ ឯម‌‌ ធាយ៕

ប្រភព៖ Khmernote TV