អ្នកនាង ចន ច័ន្ទលក្ខិណា Live វីដេអូបកស្រាយរឿង ជិះម៉ូតូឌុបទៅចូលរួម ពិធីដង្ហែសពតារាចម្រៀង ខេមរៈ ស្រីពៅ

កាលពីរសៀលម្សិលមិញថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ គេសង្កេតឃើញមានវត្តមានមហាជន និងសិល្បករ សិល្បការិនីជាច្រើនបានចូលរួម កម្មវិធីដង្ហែសពតារាចម្រៀង ខេមរៈ ស្រីពៅ ដែលត្រូវដង្ហែចេញពីគេហដ្ឋាន ដើម្បីទៅបូជាតាមគន្លងព្រះពុទ្ធសាសនា នៅវត្ត​សំរោងអណ្ដែត ដោយដង្ហែចេញពីម៉ោង១២ថ្ងៃត្រង់ ក្នុងនោះប្រធានសមាគមនមិត្តសិល្បស្មគ្រ័ចិត្តជួយសង្គម អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានចូលរួមជួយរៀបចំកម្មវិធីបុណ្យសពនេះផងដែរ ដោយអ្នកនាងបានជិះម៉ូតូឌុប​ទៅចូលរួមព្រោះតែខ្លាចខកខាន មិនទាន់ពេល។

ស្របពេលជាមួយគ្នានោះ គេប្រទះឃើញថាមានមតិអគតិមួយចំនួន បានវាយប្រហារដល់អ្នកនាង ចន​ ច័ន្ទលក្ខិណា ដោយមិនបានដឹងពីស្ថានការណ៍ច្បាស់លាស់។ ហេតុដូចនេះទើបធ្វើឲ្យអ្នកនាង ចន​ ច័ន្ទលក្ខិណា ត្រូវបង្ហាញខ្លួន Lives វីដេអូដើម្បីបកស្រាយពីបញ្ហានេះ។ ចង់ដឹងថាគាត់មានហេតុផលយ៉ាងម្តេចខ្លះ ទើបបានជាធ្វើឲ្យគាត់ហៅម៉ូតូឌុបជិះបែបនេះ? ចូរមើលវីដេអូខាងក្រោមនេះ៖

ប្រភព៖ Khmernote TV