អាក្រក់ហួស! ដាក់ស្លាកម៉ាស្សា-កោសជប់ ដល់ពេលយកបុគ្គលិកមក បង្ខំឱ្យគ្នារួមភេទជាមួយភ្ញៀវ

ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានចុះបង្ក្រាបទីតាំង ម៉ាស្សាកោសជប់យីហោ ម៉ាស្សាកោសជប់ មួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ជាក់ស្ដែងសមត្ថកិច្ចឃាត់ម្ចាស់មេការប្រុសស្រី២នាក់ និងនារីបម្រើការងារ២នាក់ ជាអនីតិជនពាក់ព័ន្ធករណី លួចបង្កប់សេវាបម្រើផ្លូវភេទ ។ក្នុងរង្វង់ប្រតិបត្ដិការចុះបង្ក្រាបនេះ មានការសម្របសម្រួលដោយលោក ស្រី ស្រឺវណ្ណី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយនិងកម្លាំងសមត្ថកិច្ចមូលដ្ឋាន។

យោងតាមប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបទីតាំងម៉ាស្សាខាងលើនេះ គឺទទួលបានពាក្យបណ្ដឹងរបស់ម្ដាយនារីបម្រើការនៅក្នុងទីតាំងម៉ាស្សាម្នាក់ អាយុ ១៧ឆ្នាំ ដែលត្រូវចាញ់ល្បួងរបស់គេ ឱ្យមកធ្វើការក្នុងហាងម៉ាស្សា រួចក៏ល្បួងឱ្យបម្រើសេវាផ្លូវភេទជាមួយភ្ញៀវ ទើបនារីនោះ បានទូរស័ព្ទទៅប្រាប់ម្ដាយ និងទៅដាក់ពាក្យបណ្ដឹងនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បើកការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបទីតាំងខាងលើឃាត់ខ្លួនបានមនុស្ស៤នាក់ ក្នុងនោះមាន មេការ ប្រុសស្រីចំនួន ២នាក់ និងស្រ្តីរងគ្រោះគ្រោះចំនួន២នាក់ ព្រមទាំងដកហូត វត្ថុតាំង មានស្រោមប្រើប្រាស់រួចហើយមួយចំនួន និងមិនទាន់ប្រើប្រាស់មួយចំនួន ។ក្រោយពេលបញ្ចប់ការចុះបង្ក្រាប សមត្ថកិច្ចបាននាំខ្លួនម្ចាស់ទីតាំងប្រុសស្រី២នាក់ និងនារីបម្រើការជាអនីតិជន២នាក់ ទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសួរនាំបន្ដនីតិវិធី ៕ ប្រភព៖ KBN