រំដួលលិចទឹក ប្រតិកម្មខ្លាំងៗក្រោយមានការបង្ហោះរូបឈុតតំណាងជាតិ ​Miss Planet Cambodia ទាំងដែលមិនទាន់ចេញជាផ្លូវការ

មុននេះបន្តិច អ្នកច្នៃម៉ូតដ៏ល្បីឈ្មោះ រំដួលលិចទឹក ដែលជាអ្នកទទួលបានសិទ្ធិក្នុងរៀបចំកម្មវិធីជ្រើសរើស បវកញ្ញាភពផែនដីកម្ពុជា (Miss planet Cambodia) បានបង្ហាញប្រតិកម្មខ្លាំងៗចំពោះហ្វេសប៊ុកផេកមួយ ដែលបានបង្ហោះរូបភាពព្រមទាំងបានប្រកាសថាជា ឈុតតំណាងជាតិផ្លូវការរបស់ Miss planet Cambodia 2019។ ដោយ រំដួលលិចទឹកបានសរសេររៀបរាប់ថា៖

“នាងខ្ញុំ រំដួលលិចទឹក សូមអភ័យទោស និងសូមសួរទៅដល់ម្ចាស់ផេក TeamCambodia សូមសួរថាតើខាងផេកនេះបានរូបនេះមកពីណា? បានព័ត៌មាននេះមកពីណា? ព្រោះថាផេកផ្លូវការមិនទាន់ទាំងមានរូបនេះផុសផង ហេតុអ្វីផេកនេះមានរូបនេះផុស ទាំងមិនដឹងថាពិតឬមិនពិតផង ដូច្នេះសូមម្ចាស់ផេកចេញមុខមកបកស្រាយរឿងនេះអោយច្បាស់ ធ្វើការសុំទោសផេក Miss planet Cambodia ជាសាធារណៈជាបន្ទាន់! ដោយក្តីគោរពពីនាងខ្ញុំ រំដួលលិចទឹក ម្ចាស់កម្មវិធី Miss planet Cambodia សូមបងប្អូនជួយស៊ែរអោយម្ចាស់ផេកបានឃើញផង”៕

ប្រភព៖ Khmer Note