ញាក់សាច់! ពីមួកកសិករសាមញ្ញ ប្រែក្លាយជាហ្វេសសិនលំដាប់ពិភពលោកម៉ាក Gucci មានតម្លៃរាប់រយដុល្លារ

ផ្ទុះការភ្ញាក់ផ្អើលមួយពេញបណ្តាញសង្គមថៃ ក្រោយពីក្រុមហ៊ុនប្រ៊េនដ៏ល្បីម៉ាក Gucci បាននាំចូលនូវមួកដែលនិយមប្រើប្រាស់ដោយប្រជាកសិករថៃ ទៅធ្វើការច្នៃបន្ថែមដើម្បីដាក់តាំងលក់នៅក្នុងតម្លៃមួយដ៏សែនខ្ពស់។ដោយយោងតាមសារពត៌មានរបស់ថៃ TVPool បានសរសេររៀបរាប់ឲ្យដឹងថា មួកស្មុគមួយដែលសម្រាប់ប្រជាពលរដ្ឋ និងកសិករនិយមចូលចិត្តប្រើប្រាស់ ពេលនេះបានក្លាយជា ហ្វេសសិនមួយលំដាប់ពិភពលោក

ដោយក្រុមហ៊ុន Gucci បានបង្ហាញដាក់លក់សម្រាប់ Material Girl ក្នុងកម្មវិធីបង្ហាញម៉ូដ Gucci Cruise 2019 ដែលមានតម្លៃដល់ទៅ 450$ ដែលស្មើនឹង 14,400 បាត។ វាពិតជារឿងដែលអស្ចារ្យខ្លាំងណាស់ ដោយមួកស្មុគធម្មតាមួយនេះបានប្រែក្លាយជា មួកមួយដ៏មានតម្លៃហើយទទួលបានការចែកចាយដោយម៉ាក Gucci ដែលជាក្រុមហ៊ុន សម្លៀកបំពាក់ និងគ្រឿងតុបតែងកាយដ៏ល្បីមួយរបស់ពិភពលោក៕ ប្រភព៖ Khmernote TV