ឧកញ៉ា ឌួង ឆាយ Surprise ភរិយាធ្វើកម្មវិធី baby shower ទាយកូនក្នុងផ្ទៃ ដោយសម្រេចបំណងទទួលបានសមាជិកថ្មីជាស្រី

ឧកញ៉ា ឌួង ឆាយ ត្រូវបានគ្រប់គ្នាស្គាល់ថាជាឧកញ៉ាចិត្តធម៌ ដោយសារតែលោកបានសាងអំពើសប្បុរស និងជួយអ្នកខ្វះខាតក្នុងស្រុកជាច្រើនឲ្យគេចផុតពីទុក្ខលំបាក បើទោះបីជារវល់នឹងមុខជំនួញច្រើនរាប់មិនអស់ក្តី។ ខណៈដែលជោគជ័យជាមួយនឹងមុខជំនួញ ក្រឡេកមកមើលជីវិតឯកជនរបស់ ឧកញ៉ា ឌួង ឆាយ និងភរិយា ពោរពេញដោយសុភមង្គល និងមានភាពហុឺហារស៊ីវិល័យ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះកាលពីពេលថ្មីៗនេះ ឧកញ៉ា ឌួង ឆាយ Surprise ភរិយាធ្វើកម្មវិធីតាមបែបប៉ែកអឺរ៉ុប baby shower ទាយកូនក្នុងផ្ទៃ គ្រប់យ៉ាងក៏ដូចបំណងដោយភរិយាលោកកំពុងពរពោះសមាជិកថ្មីដែលជាកូនស្រីចំនួន ១២សប្តាហ៍។ ដោយភរិយាឧកញ៉ា ឌួង ឆាយ បានសរសេររៀបរាប់ថា៖ “ស្វាគមន៍កូនស្រីម៉ាក់នាងខ្ញុំសូមអរគុណពូមីងបងប្អូនទាំងអស់បានជូនពរនាងខ្ញុំបានកូនស្រី ឥឡូវបានដូចបំណងហេីយ”។ តោះមកទស្សនាវីដេអូនៅខាងក្រោមនេះ៖

ប្រភព៖ Khmernote TV