អន់ចិត្តធនាគារមិនឲ្យខ្ចីលុយ ស្រាប់តែនារីស្រស់ស្អាតម្នាក់ដោះអាវនៅចំពោះមុខមន្ត្រីឥណទាន សំណាងល្អប៉ះចំមន្ត្រីឥណទានជាសុភាពបុរស

បរទេស៖ កាលពីពេលថ្មីៗនេះ នារីម្នាក់ បានទៅដាក់ពាក្យសុំខ្ចីលុយពីធនាគារកន្លែង ដើម្បីទិញរថយន្តមួយគ្រឿងសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន តែត្រូវបានមន្ត្រីឥណទានម្នាក់បដិសេធ ព្រោះតែសមត្ថភាពនាង មិនទាន់ត្រឹមត្រូវទៅតាមលក្ខខណ្ឌរបស់ធនគារឡើយ ហើយអ្វីដែលហួសចិត្តនោះ គឺបន្ទាប់ពីទទួលបានពាក្យបដិសេធ នារីមិនបង្ហាញឈ្មោះខាងលើ បានងើបចេញពីកៅអី ហើយដោះអាវនៅចំពោះមុខមន្ត្រីឥណទានតែម្ដង ។សម្រាប់សកម្មភាពខាងលើនេះ ប្រភពពុំបានបញ្ជាក់ថា កើតឡើងនៅប្រទេសណាមួយឡើយ ។ យោងតាមភ័ស្ដុតាងនៅក្នុងវីដេអូឃ្លីបបានបង្ហាញឲ្យឃើញថា នារីវីយក្មេងម្នាក់ បានអង្គុយនៅចំពោះមុខមន្ត្រីឥណទានម្នាក់ ដោយនិយាយចចាររឿងខ្ចីលុយទិញរថយន្ត ។

ក្រោយមកគេដឹងថា មន្ត្រីឥណទានរូបនោះបានបដិសេធនឹងសំណើររបស់នាង ហើយនាងក៏បានងើបឡើងពីកៅអី និងបានដោះអាវនៅចំពោះមុខមន្ត្រីរូបនោះននលគកតែម្ដង ។ បន្ទាប់មកគេមិនបានឃើញមានប្រតិកម្មអ្វីឡើយពីសំណាក់មន្ត្រីឥណទានរូបនោះ តែក្រោយមកលោកក៏បានក្រោកទៅជួយពាក់អាវឲ្យនាងវិញ ដែលសកម្មភាពនេះ មានអ្នកលេងបណ្ដាញសង្គមជាច្រើនពេញចិត្តយ៉ាងខ្លាំង ៕ ប្រភព៖ KBN