នាយក្តឹប វិលត្រលប់មកផ្ទះវិញ ក្រោយគ្រូពេទ្យថៃបាននិយាយថាជម្ងឺលោក អត់មានសង្ឃឹមនោះទេ

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ តារាកំប្លែងជើងចាស់ នាយក្តឹប ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាល​នៅឯប្រទេសថៃ ក្រោយពីដឹងថាស្ថានភាពជម្ងឺរបស់លោកធ្ងន់ធ្ងរខ្លាំង។ យ៉ាងណាមិញ មានបងប្អូនជាច្រើនកំពុងរង់ចាំដំណឹងសុខទុក្ខរបស់រូបលោក ស្រាប់តែកូនស្រីរបស់លោកបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុកឲ្យដឹងថា «សូមអោយការវិលត្រឡប់របស់ ឳ ប្រកបដោយសុវត្តិភាពផងចុះ ឳក្ដឹប ត្រឡប់មកផ្ទះវិញហើយសូមអោយ ឳឆាប់ជាពីជំងឺណាឳ! ម៉ែគាត់និងព្យាយាមទោះពេទ្យថៃនិយាយថាយ៉ាងមិចក៏ដោយក៏ម៉ែនៅតែព្យាយាមមើលថែឳដែល ឳ ត្រូវតែតស៊ូណាដើម្បីកូនៗនិងម៉ែឳ មិនត្រូវទៅណាទេលឺទេឳ!»។

គួរបញ្ជាក់ឲ្យដឹងផងដែរថា តារាកំប្លែងជើងចាស់ នាយក្តឹប មាន​ជំងឺ​ស្ពោត​សរសៃឈាម​ខួរក្បាល និង​ជំងឺ​មួយ​ចំនួន​ទៀត។ ដោយរូបលោកនឹងក្រុមគ្រួសារនឹងវិលចូលមាតុភូមិកម្ពុជាវិញនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ ក្រោយពីក្រុមគ្រូពេទ្យថៃបាននិយាយថា «ពួកគាត់បានជួយអស់ពីសមត្ថភាពហើយ»។ តែទោះបីជាយ៉ាងនេះក្តីក៏ក្រុមគ្រួសាររបស់លោកនៅតែមិនបោះបង់ចោលក្តីសង្ឃឹមក្នុងការព្យាបាលរូបលោកនៅឡើយទេ៕ ប្រភព៖ Khmernote TV