កម្រណាស់! ច្រៀងពីរោះហើយមានការតស៊ូខ្ពស់ រហូតធ្វើឲ្យលោក Simon Cowell គោះបូតុងមាស ឲ្យឡើងទៅវគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ

តារាចម្រៀង Kechi Okwuchi វ័យ២៨ឆ្នាំបានបង្ហាញខ្លួនជាថ្មីនៅក្នុងកម្មវិធីប្រកួតទេពកោសល្យ America’s Got Talent 2019 កាលពីយប់ថ្ងៃច័ន្ទនេះ ដោយបានលើកយកបទ “You Are The Reason” បកស្រាយពោរពេញដោយមនោសញ្ចេតនា។ ក្រោយពីបានឃើញទេពកោសល្យដ៏ល្អនេះធ្វើឲ្យលោក Simon Cowell បានគោះបូតុងមាស ដោយលោកបាននិយាយថាដោយសារតែនាង Kechi Okwuchi បកស្រាយ និងធ្វើបានល្អជាងការបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ ២០១៧។

Kechi គឺជាជនរងគ្រោះម្នាក់ក្នុងចំណោម ២នាក់ ដែលនៅរស់មានជីវិតពីសោនាដកម្មធ្លាក់យន្តហោះនៅនីហ្សេរីយ៉ា នៅអាកាសយានដ្ឋានអន្តរជាតិ Port Harcourt ក្នុងឆ្នាំ២០០៥។ ដោយសោនាដកម្មធ្លាក់យន្តហោះនោះបានឆក់យកជីវិតអ្នកដំណើរអស់ ១០៧នាក់ ហើយ Kechi រងនូវការវះកាត់ព្យាបាលរបួសរលាករហូតដល់ទៅ១០០ដង។ Kechi នឹងធ្វើការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រជាមួយនឹង Angelica Hale, Preacher Lawson, Paul Potts និង Cristina Ramos ៕ ប្រភព៖ Khmernote TV

AMERICA’S GOT TALENT: THE CHAMPIONS — “The Champions Four” Episode 104 — Pictured: Kechi — (Photo by: Trae Patton/NBC)

AMERICA’S GOT TALENT: THE CHAMPIONS — “The Champions Four” Episode 104 — Pictured: Simon Cowell — (Photo by: Trae Patton/NBC)