ក្លឹបកម្សាន្តរបស់ Seungri កំពុងជួបរឿងធំ ក្រោយប្រឹងលាក់បាំងរឿងរំលោភបំពានផ្លូវភេទ

បុគ្គលិកក្នុងក្លឹបកំសាន្ដ “Burning Sun” របស់ Seungri ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ ដោយមានវីដេអូមួយត្រូវបានបង្ហោះឡើងតាមបណ្ដាញអ៊ីនធឺណែតនៅចុងខែធ្នូឆ្នាំ២០១៨។ ដែលនៅក្នុងវីដេអូបង្ហាញពី សន្តិសុខរបស់ក្លឹបកំសាន្ដ Burning Sun ចាប់អូសនារីម្នាក់ក្នុងអាការៈស្រវឹងស្រានិងត្រូវថ្នាំញៀនចូលទៅក្នុងបន្ទប់ VIP។ បន្ថែមពីនេះទៅទៀតក្នុងវីដេអូនារីនោះត្រូវបានគេមើលឃើញថាកំពុងព្យាយាមរកជំនួយ ដោយចាប់ទាញកុំព្យូទ័រនៅលើតុ ប៉ុន្តែបុគ្គលិកបែរជាមិនបានចាប់អារម្មណ៌អ្វីនោះទេ ហើយទាញកុំព្យូទ័រមកវិញ។

បន្ទាប់មកនារីរូបនោះក៏បានព្យាយាមរាយការណ៍ពីការរំលោភផ្លូវភេទនេះទៅកាន់ប៉ូលីសដែរ ប៉ុន្តែប៉ូលីសបែរជាមិនបានរកដំណោះស្រាយអ្វីសោះហើយ ក្លឹបកំសាន្ដ Burning Sun ក៏បានលុបចោលនូវវីដេអូ CCTV ចោលផងដែរ ។ វីដេអូនេះត្រូវបានថតដោយបុគ្គលិកធ្វើការនៅ Burning Sun វីដេអូត្រូវបានបែកធ្លាយទៅហើយ មុនពេលដែលវីដេអូត្រូវបានលុបចោល។ ក្លឹបកំសាន្ដ Burning Sun ត្រូវបានគេចោទប្រកាន់ពីបទសូកប៉ាន់ប្រាក់ដើម្បីរក្សារឿងរ៉ាវដែលកើតឡើងជាសម្ងាត់ និងមិនស៊ើបអង្កេតស្រាវជ្រាវពីក្លឹបកំសាន្ដនេះ។ តាមការរាយកាណ៌មកបានអោយដឹងថា ប្រភេទនៃការរំលោភបំពានផ្លូវភេទបែបនេះកើតឡើងយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ ក្នុងក្លឹបកំសាន្ដ Burning Sun នេះនិងមានវីដេអូមួយផ្សេងទៀតដែលប៉ូលីសបានប្រាប់អោយដឹងថាធ្លាប់មានអំពើហិង្សាកើតមានឡើងក្នុងក្លឹបកំសាន្ដ Burning Sun៕ ប្រភព៖ allkpop អត្ថបទ៖ វិជ្ជរ៉ា ប្រភព៖ Khmer Note