ជិតដល់ចូលឆ្នាំចិន! ឌី សូនីត្តា cover បទចិន ពីរោះមិនចាញ់តារាចម្រៀងអាជីព

ដៃគូឆ្នើមរបស់លោក អេឡិចហ្សូរ៉ា គឺ កញ្ញា ឌី សូនីត្តា ដែលបងប្អូនគ្រប់គ្នាបានស្គាល់តាមរយៈសមត្ថភាពសម្តែង ជាមួយភាពប៉ិនប្រសប់ ជាពិសេសគឺអត្តចរិកក្រមិចក្រមើមតែម្តង។ ស្រាប់តែថ្មីៗនេះ កញ្ញា ឌី សូនីត្តា បានបង្ហើរសំនៀងច្រៀង Cover បទចិនចំណងជើងថា Wo Men Bu Yi Yang (我们不一样) បានយ៉ាងពិរោះ​មិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ។ បទ Cover ថ្មីរបស់កញ្ញា ឌី សូនីត្តា គឺដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។ ចង់ដឹងថាពិរោះខ្លាំងប៉ុណ្ណា តោះមកស្តាប់ទាំងអស់គ្នា៖

ប្រភព៖ Khmernote TV