មន្ទីរពេទ្យមួយកន្លែងនៅថៃ ជាមន្ទីរពេទ្យដំបូងបំផុតក្នុងប្រទេស ដែលប្រើប្រាស់មនុស្សយន្តមកជួយសម្រួលការងារ

ថៃ៖ មន្ទីរពេទ្យ Mongkutwattana General នៅប្រទេសថៃ បានប្រើប្រាស់មនុស្សយន្តចំនួន ៣គ្រឿង ដើម្បីជួយសម្រួលដល់ការងារមួយចំនួន ដូចជាបញ្ជូនឯកសារជាដើម ហើយមន្ទីរពេទ្យមួយនេះ ក៏បានក្លាយជាមន្ទីរពេទ្យដំបូងគេបង្អស់ក្នុងប្រទេសដែលបានប្រើប្រាស់មនុស្សយន្តដើម្បីសម្រួលដល់ការងារ ។មនុស្សយន្តទាំងនោះមានឈ្មោះថា R-Robot កម្ពស់ ១ម៉ែត្រកន្លះ រត់ទៅមកតាមផ្លូវរបស់វាដែលធ្វើឡើងពីមេដែកបំពាក់ខ្វែងខ្វាត់ពេញបរិវេណមន្ទីរពេទ្យ ហើយវាក៏មានស៊ែនស័រ ផងដែរ ប្រសិនបើមានមនុស្សដើរកាត់មុខ វានឹងឈប់បន្តិច ទាល់តែមនុស្សចេញផុតទើបវាធ្វើដំណើរទៅមុខទៀត ។

សូមបញ្ជាក់ថា សម្រាប់វត្តមានរបស់ R-Robot ដែលប្រើប្រាស់ក្នុងមន្ទីរពេទ្យនេះ គឺមានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋថៃ ហើយអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋថៃកាន់តែសប្បាយចិត្តទៀតនោះ គឺមនុស្សយន្តទាំងនោះ ត្រូវបានគេតុបតែងខ្លួនជាមួយសម្លៀកបំពាក់បុរាណថៃថែមទៀតផង ៕​ ប្រភព៖ KBN