អង្គុយមើលរឿងក្តៅសាច់ជាមួយមិត្តភក្តិ ស្រាប់តែឃើញតួស្រី គឺជាសង្សាររបស់ខ្លួន

មានរឿងគួរឱ្យភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់បានបញ្ជូនមិត្តស្រីរបស់គាត់ទៅសិក្សាបន្តនៅប្រទេសជប៉ុន ប៉ុន្តែក្រោយមកបានរកឃើញថា នាងបានសម្តែងក្នុងខ្សែភាពយន្តអាសអាភាសដើម្បីរកលុយបន្ថែមទៅវិញ។ ហើយអ្វីដែលកាន់តែអាក្រក់ទៀតនោះ គឺគាត់បានរកឃើញថានារីជាសង្សារជាតួសម្ដែងក្នុងខ្សែភាពយន្តអាសអាភាស ខណៈដែលគាត់កំពុងមើលខ្សែភាពយន្តទាំងនេះជាមួយមិត្តរបស់គាត់!

យោងតាមសារពត៌មាន eBC បានឱ្យដឹងថា នារីម្នាក់នោះមានឈ្មោះថា Xiao Nan មុនដំបូងឡើយក្រុមគ្រួសារ និងបុរសជាសង្សារ បានបញ្ជូនរូបគាត់ទៅសិក្សាបន្តនៅប្រទេសជប៉ុន ហើយនាងតែងតែទូរស័ព្ទទាក់ទងនឹងអ្នកផ្ទះ និងសង្សារពេលដែលមកដល់។ ក្រោយមកនាងរកបានការងារក្រៅម៉ោងមួយធ្វើដើម្បីជួយទប់នឹងថ្លៃចំណាយ ប៉ុន្តែដោយការចំណាយថ្លៃផ្ទះ និងការសិក្សាកាន់តែឡើងថ្លៃ នាងក៏សម្រេចចិត្តជ្រើសយកការងារនេះ ហើយក្រុមគ្រួសារ និង​មិត្តប្រុស​របស់នាង គឺមិនបានដឹងរឿងនេះឡើយ។

ថ្ងៃមួយមិត្តប្រុសរបស់នាង និងពួក​ម៉ាកបានបបួលគ្នាមើលរឿងអាសអាភាស និងចៃដន្យមិត្តប្រុសរបស់នាងក៏ចាប់អារម្មណ៍ថា​ តួស្រីគឺជាសង្សាររបស់ខ្លួន។ ភ្លាមៗមិនចាំយូរ បុរសជាសង្សារកក់សំបុត្រយន្តហោះទៅជប៉ុនភ្លាម! យ៉ាងណាមិញពេលទៅដល់ជប៉ុន បុរសជាសង្សារបានទិញ DVD ដែលមានរូបគ្រប (cover) នាងជាមិត្តស្រី ដើម្បីជាសំអាងពេលទៅសួរចម្លើយនាង។ នារីជាសង្សារក៏បានសារភាពថា ខ្លួនពិតជាបានថតរឿងទាំងនោះមែន ព្រោះដើម្បីផ្គត់ផ្គង់ការចំណាយ។

យ៉ាងណាមិញនាងជាសង្សារបានបន្តថា៖ «នាងមិនបានលួច ឬប្លន់នរណាម្នាក់ឡើយ វាជាការខំប្រឹងប្រែងរបស់នាង» «មនុស្សប្រុសមិនត្រូវបានគេស្អប់ ឬប្រមាថនោះទេពេលដែលពួកគេមើលរឿងអាសអាភាស ប៉ុន្តែបែរជាមើលងាយតួស្រីនៅក្នុងរឿងទាំងនោះទៅវិញ»៕

អត្ថបទ៖ លីដា ប្រភព៖ Khmer Note