នារីម្នាក់ត្រូវភ្ញៀវជនជាតិចិនស្តីបន្ទោសខ្លាំងៗ រហូតយំ តែត្រូវបង្ខំចិត្តញញឹម និងបន្តបំពេញតួនាទី

ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គម​ ក្រោយពីវីដេអូ នារីធ្វើការទទួលសំបុត្រឡានត្រូវបាន ភ្ញៀវស្តីបន្ទោសឲ្យខ្លាំងៗរហូតដល់ថ្នាក់យំ តែនាងនៅតែបន្តបំពេញតួនាទី ដោយបង្ខំចិត្តញញឹមទៅកាន់ភ្ញៀវដូចគ្មានរឿងអ្វី។ ករណីនេះផ្តើមចេញពីនារីធ្វើការនៅច្រកឡានចេញនៅផ្សារទំនើបមួយដែលនៅឯខេត្ត Guizhou ប្រទេសចិន បានត្រូវភ្ញៀវស្តីបន្ទោសខ្លាំងៗ ក្រោយពីនាងបានបើករនាងការពារឲ្យរថយន្តរបស់គេចេញយឺតយ៉ាវ។

ដើមហេតុព្រោះតែនារីម្នាក់នេះបានជួយសម្រួលដល់ឡានមួយដែលខូច ត្រូវចំណាយពេលយូរ ទើបធ្វើឲ្យឡានខាងក្រោយត្រូវរង់ចាំ ប៉ុន្តែភ្ញៀវទាំងនោះមិនបានចាប់អារម្មណ៍ ក៏ស្តីបន្ទោសឲ្យនាងខ្លាំងៗ រហូតដល់រូបនាងលួចយំយ៉ាងស្ងាត់ៗ តែនៅតែបន្តបំពេញតួនាទីរបស់នាងបានយ៉ាងល្អជាមួយស្នាមញញឹម។ ចង់ដឹងកាន់តែច្បាស់ចូរមើលវីដេអូខាងក្រោមនេះ! ប្រភព៖ Khmer Note អត្ថបទ៖ មេសា